សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងការប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន ដើម្បីបន្តអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗទាំង ផ្លូវគោក, ផ្លូកដែក, ផ្លូវទឹក, កំពង់ផែ និង ផ្លូវអាកាស ជាពិសេស គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធឡូជីស្លឹក គម្រោងធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើងដែល មានស្រាប់ភ្នំពេញ-ក្រុងព្រះសីហនុ និងខ្សែផ្លូវរថភ្លើងថ្មី ប៉ោយប៉ែត-សៀមរាប-ភ្នំពេញ ព្រមទាំងការគិតគូរអភិវឌ្ឍផ្លូវល្បឿនលឿនបន្ថែមតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ក្នុងប្រទេសទៅនឹងប្រទេសជិតខាង និង តំបន់។នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។ក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និង ឡូជីស្លឹកកម្ពុជា ឱ្យមានគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និង ចីរភាព សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់នូវអនុសាសន៍ដល់ក្រសួងសាធារណការ និង ដឹកជញ្ជូនត្រូវបន្តជំរុញការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និង លិខិតបទដ្ឋានគតិយុត្ត ដើម្បីលើកកម្ពស់ គុណភាព, តម្លាភាព និង គណនេយ្យភាព នៃការអភិវឌ្ឍ និង ការអនុវត្តប្រព័ន្ធ ដឹកជញ្ជូន និង ឡូជីស្លឹកនៅកម្ពុជា ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ