ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តបាត់ដំបង ត្រៀមលក្ខណៈរួចរាល់ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦ ដែលកាន់តែខិតមកដល់
Mon,06 July 2026 (Time 06:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 46នាក់)

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានត្រៀមលក្ខណៈរួចជាស្រេចហើយដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ ដែលនឹងចាប់ផ្ដើមនៅថ្ងៃចុងសប្ដាហ៍នេះ។

ជាក់ស្ដែងក្រុមការងារបានរៀបចំរួចរាល់ហើយនូវខ្លោងទ្វារព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើ ការហាត់សមក្បួនរ៉ឺម៉កដង្ហែផល្លានុផលទាំង១៤ក្រុង ស្រុក និងការត្រៀមសកម្មភាពកម្សាន្តសប្បាយជាច្រើនផ្សេងទៀតដែលនឹងត្រូវលើកយកមកបង្ហាញជូននៅក្នុងព្រឹត្តិការណ៍។

សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ ដើម្បីលើកកម្ពស់វិស័យកសិកម្ម ជំរុញការផ្សព្វផ្សាយផ្លែឈើដែលមានគុណភាពរបស់ខេត្តបាត់ដំបង បង្កើនទីផ្សារសម្រាប់កសិករ និងជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច និងវប្បធម៌ក្នុងខេត្ត។ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅរយៈពេលចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងក្នុង និងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្ត។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើ គឺដើម្បីចង់បង្ហាញឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍មកលើផ្លែឈើបាត់ដំបងបង្កលក្ខណៈឱ្យបងប្អូនប្រជាកសិករជាអ្នកដាំដំណាំផ្លែឈើនៅក្នុងខេត្តបាននាំយកផលិតផលរបស់ខ្លួនមកតាំងលក់ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានភ្លក្សរសជាតិដ៏ឆ្ងាញ់នៃផ្លែឈើដែលដាំដុះដោយកសិករក្នុងស្រុក និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបង។

ឯកឧត្តម ថ្លែងឱ្យដឹងបន្ថែមថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងមានសកម្មភាពសំខាន់ៗជាច្រើនរួមមាន៖ពិព័រណ៍ និងលក់ផ្លែឈើប្រចាំខេត្តបាត់ដំបង,ក្បួនដង្ហែផ្លែឈើតំណាងក្រុង ស្រុកទាំង១៤,បុហ្វេទុរេន និងការភ្លក់រសជាតិផ្លែឈើបាត់ដំបង,ការតាំងបង្ហាញផលិតផលកសិកម្ម និងផលិតផលក្នុងស្រុក,កម្មវិធីសិល្បៈវប្បធម៌ និងការប្រគំតន្ត្រី ការប្រកួតប្រជែង និងសកម្មភាពកម្សាន្តផ្សេងៗ។កម្មវិធីបុហ្វេទុរេននឹងត្រូវធ្វើឡើងត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានឱកាសទទួលទានទុរេនដ៏មានឱជារសផ្អែមឆ្ងាញ់ជាទុរេនមានប្រភពច្បាស់លាស់មកពីចំការរបស់អ្នកបាត់ដំបងផ្ទាល់១០០% ព្រមទាំងផ្លែឈើជាច្រើនមុខទៀតផងដែរ។

រដ្ឋបាលខេត្តបាត់ដំបង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ ព្រមទាំងសូមចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន ដើម្បីឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយជោគជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ