ត្បូងឃ្មុំ៖ លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានអញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមេមត់ អាណត្តិទី ៤ នៅក្នុងបរិវេណវត្តគិរីមានជ័យ (វត្តបឹងជ្រោង) ស្ថិតភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៦។វេទិកានេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះគ្រូចៅអធិការវត្តបឹងជ្រោង លោក-លោកស្រី សមាជិក្រុមប្រឹក្សាស្រុក គណៈអភិបាលបាលស្រុក លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងបងប្អូនប្រជាពលរដ្ឋ ។លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុកមេមត់ បានថ្លែងបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី ៤ ផងដែរ ។ លោកបានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺពិតជាមានសារៈសំខាន់ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានដឹងពីតួនាទីភារកិច្ច ទំនាក់ទំនងរវាងគណៈអភិបាល និងក្រុមប្រឹក្សា ហើយក៏ជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីឱ្យក្រុមប្រឹក្សាធ្វើការពិភាក្សា ឆ្លើយតបជូន និងបន្តពិភាក្សាលើសំណូមពរខ្លះ ដែលមិនអាចឆ្លើយភ្លាមៗបាន ដាក់បញ្ជូលទៅក្នុងផែនការអភិវឌ្ឍន៍ស្រុកជាដើម ។លោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុកមេមត់ បានលើកឡើងថា ដើម្បីចូលរួមចែករំលែកគំនិតយោបល់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ ក្នុងនោះប្រជាពលរដ្ឋមានចម្ងល់ ឬយោបល់ ត្រូវលើកដៃ ឬសរសេរលើក្រដាស ហើយប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងមន្ត្រីរាជការ សូមមេត្តាលើកឡើងនៅបញ្ហាដែលបានជួបប្រទះកន្លងមក ក៏ដូចជាសំណូមពរផ្សេងៗ ជាពិសេសពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលស្រុកដែលមានភាពខ្វះចន្លោះដោយប្រការណាមួយផងដែរ ។ជាលទ្ធផលរយៈពេល ១ ព្រឹក វេទិកាទទួលបាន សំណូមពរពីប្រជាពលរដ្ឋបានចំនួ ២៥ សំណូមពរ ដូចជា សំណូមពរការតភ្ជាប់បណ្តាញអគ្គិសនី ផ្លូវក្នុងភូមិ ផ្លូវជនបទ បណ្តាញផ្លូវជាតិ បញ្ហាក្មេងទំនើង ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធលូរំដោះទឹក និងបញ្ហាបម្រើសេវាសាធារណៈ ។ក្នុងនោះមន្ទីរអង្គភាពជំនាញពាក់ព័ន្ធបានចូលរួមតបតាមការសំណូមពរប្រជាពលរដ្ឋ ដោយទទួលយក និងដាក់ផែនការអនុវត្តក្នុងពេលឆាប់ៗនេះ ។លោក អ៊ុក សំអឿន និងលោក ស្រេង លី មានប្រសាសន៍សរុបរួម ដោយសំណូមពរ ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត គណៈអភិបាលស្រុក មេឃុំ កងកម្លាំងសមត្ថកិច្ច ត្រូវខិតខំយកចិត្តទុកដាក់នូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវចូលរួមទប់ស្កាត់រាល់បទល្មើស គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ