ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល បានជួបពិភាក្សាការងារ និងចូលរួមជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការពង្រីកវិសាលភាពការងារ ទៅកាន់គោលដៅថ្មី ជាមួយ លោក LEUNG Chun Ying ប្រធានមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន។ក្នុងជំនួបនោះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមិទ្ធផលដ៏ធំធេង ដែលមូលនិធិសម្រេចបាន រួមមាន ៖-កម្មវិធីភ្នែកឡើងបាយ នៅខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ ដោយជោគជ័យ ដោយវះកាត់ជូនប្រជាពលរដ្ឋបានសរុប ៦.៦៧៣ ភ្នែក ប្រកបដោយសុវត្ថិភាពខ្ពស់ ។-គម្រោងបង្ការជំងឺគ្រុនឈាម៖ បានផ្តល់ឧបករណ៍តេស្តរហ័ស (RDTs) ១៣.៨០០ឈុត, ចង្កៀងសម្លាប់មូស, មុងជ្រលក់ថ្នាំ និងសម្ភារអប់រំ គ្របដណ្តប់មូលដ្ឋានសុខាភិបាលទាំង ៦៤ កន្លែងក្នុងខេត្តកំពង់ស្ពឺ។ ព្រមទាំងបានដាក់ពង្រាយឧបករណ៍បង្ការនៅតាមហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាតិ រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ការដ្ឋានព្រែកជីកហ្វូណនតេជោ និងអាកាសយានដ្ឋានអន្តរជាតិតេជោ ។តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ ក្រសួងសុខាភិបាល និងមូលនិធិ GX Foundation បានប្តេជ្ញារួមគ្នាពង្រីកវិសាលភាពគម្រោងមនុស្សធម៌នេះទៅកាន់ខេត្តគោលដៅថ្មី គឺខេត្តកំពត ឬខេត្តកំពង់ធំ ដោយផ្តោតលើការឆ្លើយតបនឹងជំងឺគ្រុនឈាម, ការបណ្តុះបណ្តាលបច្ចេកទេសបុគ្គលិកសុខាភិបាល, និងការផ្តល់នវានុវត្តន៍វេជ្ជសាស្ត្រថ្មីៗ ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) នៅកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ