ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់អាជ្ញាធរក្រុងស្រុក ឱ្យបន្តផ្សព្វផ្សាយដល់ពលរដ្ឋ ឱ្យបញ្ឈប់ការយកដីចំណីផ្លូវ ទៅប្រើប្រាស់ដោយខុសច្បាប់
Sat,04 July 2026 (Time 10:17 AM)
ដោយ ៖ (ចំនួនអ្នកអាន: 11នាក់)

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា ការយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋទៅប្រើប្រាស់ដើម្បីប្រយោជន៍បុគ្គលគឺជាអំពើខុសច្បាប់ អាជ្ញាធរក្រុងស្រុកគប្បីបង្កើនការផ្សព្វផ្សាយឱ្យបានផុលផុសបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់ដល់សកម្មនេះនៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង់ឱ្យមានប្រសិទ្ធិភាពខ្ពស់។ការលើកឡើងបែបនេះ គ្រាដែលដឹកនាំក្រុមការងារនៃរដ្ឋបាលខេត្ត ស្រុកចុះជួបនិងសំណេះសំណាលជាមួយពលរដ្ឋ៦គ្រួសារនៅភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលស្ម័គ្រចិត្តរុះរើសំណង់ដែលសង់រំលោភដីចំណីផ្លូវសាធារណៈនៅមុខវត្តអង្គខ្មៅ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការតាំងលំនៅ តូបលក់ដូរ និងសំណង់អាជីវកម្មផ្សេងៗលើដីចំណីផ្លូវគឺជាអំពើរខុសច្បាស់ដែលបងប្អូនប្រជាពលរដ្ឋមិនគួរសាងសង់នោះទេ ព្រោះការសង់លើដីចំណីផ្លូវវាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពទីក្រុង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។ជាងនេះគឺបានធ្វើឱ្យផ្លូវត្រូវបានកាត់បន្ថយទំហំបង្កឱ្យមានការកកស្ទះ និងបង្កើនហានិភ័យខ្ពស់ក្នុងការបង្កគ្រោះថ្នាក់ដល់អ្នកថ្មើរជើង និងអ្នកបើកបរ។បង្កើតឱ្យមានសំណង់មិនរៀបរយ បាត់បង់សោភ័ណភាព បង្កការរាំងស្ទះដល់ប្រព័ន្ធលូទឹក និងជារឿយៗបង្កជាការចោលសំរាមពាសវាលពាសកាល ប៉ះពាល់ដល់អនាម័យនិងបរិស្ថាន។
ទន្ទឹមនោះ អភិបាលខេត្តកំពង់ស្ពឺក៏បានគូសបញ្ជាក់បន្ថែមថា ការតាំងនៅនៃសំណង់មិនរៀបរយនេះដែរ ក៏បានបង្កនូវផលប៉ះពាល់ដល់ការត្រៀមបម្រុងទុកសម្រាប់ការអភិវឌ្ឍ ឬជួសជុលផ្លូវនៅពេលអនាគត រារាំងដល់សកម្មភាពរបស់រដ្ឋបាលស្រុកក្នុងការកសាងផ្លូវថ្នល់ឬដាក់ប្រព័ន្ធលូជាដើម។ក្នុងករណីដែលអាជ្ញាធរក្រុងស្រុកឬជំនាញពាក់ព័ន្ធសុំឱ្យមានការរុះរើ ហើយពលរដ្ឋមិនព្រមនិងមានទោសតាមផ្លូវច្បាប់ទៀតផង។ប៉ុន្តែបងប្អូនប្រជាពលរដ្ឋចំនួន៦គ្រួសារក្នុងអង្គខ្មៅនេះបានធ្វើជាគំរូដល់បងប្អូនប្រជាពលរដ្ឋដទៃទៀតក្នុងការចូលរួមជាមួយអាជ្ញាធរស្រុកដោយរុះរើសំណង់ដែលសង់រំលោភលើដីចំណីផ្លូវជាច្រើនឆ្នាំចេញដោយឥតលក្ខខណ្ឌ ក្រោមហេតុផលរួមគ្នាដើម្បីកំពង់ស្ពឺ។
ក្នុងជំនួបនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានកោតសរសើរដល់ទឹកចិត្តបងប្អូនប្រជាពលរដ្ឋចំនួន៦គ្រួសារខាងលើ និងបានអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋដទៃផ្សេងទៀតដែលបាននិងកំពុងរស់នៅ តាំងតូបលក់ដូរនឹងអាជីវកម្មផ្សេងៗលើដីចំណីផ្លូវរបស់រដ្ឋ សូមបញ្ឈប់ជាបន្ទាន់និងត្រូវរុះរើចេញឱ្យអស់ ដើម្បីឱ្យផ្លូវមានភាពធំទូលាយ គ្មានការកកស្ទះ និងគ្មានគ្រោះថ្នាក់ចរាចរដែលផ្តើមចេញពីសំណង់ទាំងនោះ។ អាជ្ញាធរក្រុងស្រុកត្រូវបន្តផ្សព្វផ្សាយពីបញ្ហានេះឱ្យបានទូលំទូលាយទៅដល់ពលរដ្ឋឱ្យពួកគាត់ស្ម័គ្រចិត្តក្នុងការរុះរើ ជៀសវាងការអនុវត្តច្បាប់ជាធរមាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ