ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
Fri,31 July 2026 (Time 08:55 PM)
ដោយ ៖ (ចំនួនអ្នកអាន: 27នាក់)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (គ.ក.វ.ផ.ល.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ក.វ.ផ.ល.ដើម្បីពិនិត្យវឌ្ឍនភាពការងារលើគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) នៃទីស្ដីការគណៈរដ្ឋមន្រ្តី និងកំណត់ទិសដៅការងារអនុវត្តបន្ត។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថាកន្លងមក មានលិខិតបទដ្ឋានគតិយុត្តមួយចំនួន បានធ្វើឱ្យមានផលប៉ះពាល់ដល់ការធ្វើអាជីវកម្ម សេដ្ឋកិច្ច សង្គម និងប្រជាពលរដ្ឋ ដោយសារពុំបានធ្វើការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) ឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយជាមុន។ ក្នុងន័យនេះ RIA គឺជាឧបករណ៍ដ៏សំខាន់មួយ ដើម្បីធានាថាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ប្រកបដោយគុណភាព មានភស្តុតាងគាំទ្រ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន តាមរយៈការបង្កើតវិធានចាំបាច់ និងការរៀបចំស្ថាបត្យកម្ម (Architecture) នៃប្រព័ន្ធការងារ ព្រមទាំងការបង្កើតក្រុមការងារដែលមានសមត្ថភាព ដើម្បីដឹកនាំ និងសម្របសម្រួលការងារនេះប្រកបដោយប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា កន្លងមកការអនុវត្តRIA នៅមានលក្ខណៈរាយប៉ាយ និងមិនទាន់មានក្របខ័ណ្ឌការងារច្បាស់លាស់នៅឡើយ។ ដូចនេះ យើងចាំបាច់ត្រូវពិនិត្យឡើងវិញ ដោយត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងការងារ RIA ឱ្យមានលក្ខណៈជាយុទ្ធសាស្ត្រ និងមានក្របខ័ណ្ឌច្បាស់លាស់ ព្រមទាំងបញ្ចូល RIA ជាផ្នែកមួយនៃដំណើរការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ស្ថាប័ន។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានសង្កត់ធ្ងន់ថា ច្បាប់ដែលតឹងរ៉ឹងពេកអាចនឹងក្លាយជាឧបសគ្គដល់ការអភិវឌ្ឍ និងសេរីភាពបុគ្គល។ ក៏ប៉ុន្តែកង្វះខាតនៃច្បាប់សម្រាប់ប្រទេសជាតិមួយ នឹងអាចនាំទៅរកភាពអនាធិបតេយ្យវិញ។ ដូចនេះ ត្រូវរក្សាតុល្យភាពរវាងការគ្រប់គ្រងរបស់រដ្ឋ (Visible Hand) និងយន្តការទីផ្សារ (Invisible Hand) ដោយប្រើប្រាស់ RIA ជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការវាយតម្លៃផលប៉ះពាល់ និងគាំទ្រការសម្រេចចិត្ត។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់នូវការណែនាំតម្រង់ទិសមួយចំនួន ដើម្បីការកែទម្រង់ RIA នេះ ឱ្យមានសន្ទុះលឿនទៅមុខទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីជាគុណប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ ពិសេសវិនិយោគ អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជន ដូចជា៖ ការរៀបចំអង្គភាពគ្រប់គ្រងគម្រោង (PMU),ការបង្កើតក្រុមការងារពិសេស (Task Force) ចំនួន ២ និងការរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពការងារ និងគម្រោងផែនការថវិកា សម្រាប់អនុវត្តកម្មវិធី RIA ព្រមទាំងការបង្កើតយន្តការដឹកនាំ និងសម្របសម្រួលបន្ថែម ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញការរៀបចំនិងការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព និងសមិទ្ធកម្ម៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ