ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ត្រូវយកចិត្តទុកដាក់និងគឹតគូរអំពីសុខ​មាលភាពកងកម្លាំងនគរបាលវរ​សេ​នាតូចការពារព្រំដែនគោក
Fri,31 July 2026 (Time 12:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 64នាក់)

(បាត់ដំបង)នារសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០​២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក​ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រជុំពង្រឹងការងារវរ​សេនាតូចនគរបាលការពារព្រំដែនគោកចំណុះស្នងការដ្ឋាន ដែលកិច្ចប្រជុំនេះមាន ការចូលរួមពីលោកស្នងការរងផែនសេនាធិការ លោកស្នងការរងផែនការងារធនធានមនុស្សលោកស្ន​ង​ការរងទទួលបន្ទុកដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ លោ​កមេបញ្ជាការវរសេនាតូចនគរ​បាលការពារព្រំដែនគោកទាំង៤និងមេបញ្ជាការរងទទួលការងារសេនាធិការវរសេនាតូច ព្រមទាំងអស់លោក​មានការពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ទាប់ពីស្តាប់នូវរបាយការណ៍របស់អង្គភាពនីមួយៗរួចមកលោកស្នងការ​បានដាក់ចេញនូវវិធានការមួយចំនួនដល់អស់លោកជាថ្នាក់ដឹកនាំដោយយកចិត្តទុកដាក់ក្នុងការពង្រឹងកង​កម្លាំងទាំងការគោរពវិន័យ គោរពប​ទ​បញ្ជា បន្តការហ្វឹកហាត់នៅនឹងកន្លែង ឱ្យបានជាប់ជាប្រចាំ បន្តការសហការណ៍ជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធក្នុងភូមិសាស្រ្តទទួលខុសត្រូវពិនិត្យ​មើល គ្រឿងបំពាក់នានាដែល​មានស្រាប់ ថែរក្សាឱ្យបានគត់មត់ល្អ ពិនិត្យ​មើ​លទីកន្លែងស្នាក់នៅរបស់បងប្អូន ដោយសាររដូវនេះជារដូវភ្លៀងធ្លាក់​ស្ទើររាល់ថ្ងៃហេតុនេះ តម្រូវឱ្យថ្នាក់ដឹក​នាំយកចិត្តទុកដាក់ចំពោះសុខភាព កងកម្លាំងចៀសវាងនូវជំងឺដង្កាត់ផ្សេងៗត្រូវរួសរាន់ក្នុងការពិនិត្យព្យាបាលដោ​យឱសថ និងត្រូវបង្ការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ កុំឱ្យកើតមានក្នុងចំណុចឬភូមិសាស្រ្តទទួលខុសត្រូវ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ