ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំគណៈអភិបាលរងខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត រៀបចំពិធីវេរប្រគេនទៀនវស្សា និងបច្ច័យ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស មកពីវត្តអារាមចំនួន ៤០វត្ត នៅទូទាំងខេត្ត។ ពិធីនេះក៏មានការចូលរួមពីពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។ការប្រគេនទៀនវស្សា និងគ្រឿងឧបភោគបរិភោគនាពេលនេះ គឺដើម្បីសម្រួលដល់ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃក្នុងអំឡុងពេលរដូវវស្សា (រយៈពេល ៣ខែ) កុំឱ្យព្រះអង្គមានការលំបាកក្នុងការនិមន្តបិណ្ឌបាត។ ព្រះពុទ្ធសាសនា មិនត្រឹមតែជាទីសក្ការៈបូជា និងជាទីពឹងខាងផ្លូវចិត្តរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ ចរិយាធម៌ និងការអភិវឌ្ឍសង្គមជាតិទាំងមូលផងដែរគួរបញ្ជាក់ផងដែរថាពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយក្នុងព្រះពុទ្ធសាសនា ដែលព្រះសង្ឃគ្រប់អង្គត្រូវគង់ចាំវស្សានៅក្នុងវត្តអារាម ឬទីសេនាសនៈណាមួយអស់រយៈពេល ៣ ខែ ដោយមិនអាចនិមន្តទៅសម្រាកឆ្ងាយហួសពីមួយយប់បានឡើយ (លើកលែងតែមានកិច្ចចាំបាច់បំផុត ដែលត្រូវត្រឡប់មកវិញក្នុងរវាង ៧ ថ្ងៃ)។ ពិធីនេះចាប់ផ្តើមពីថ្ងៃ ១ រោច ខែអាសាឍ ដល់ ១៥ កើត ខែអស្សុជ (ជាទូទៅត្រូវនឹងចន្លោះខែកក្កដា ដល់ខែតុលា)។ប្រវត្តិដើមនៃការចូលព្រះវស្សានៅក្នុងសម័យពុទ្ធកាល ដើមឡើយព្រះភិក្ខុសង្ឃពុំទាន់មានវិន័យកំណត់ឱ្យគង់ចាំវស្សានៅទីកន្លែងណាមួយជានិរន្តរ៍នៅឡើយទេ។ ព្រះសង្ឃតែងតែដើរចារិកនិមន្តប្រោសសត្វ និងសម្តែងធម៌ទេសនានៅគ្រប់រដូវកាល មិនថារដូវក្តៅ រដូវរងា ឬរដូវភ្លៀងនោះឡើយ(ប្រវត្តិចូលព្រះវស្សា)។ពិធីសាសនាចូលព្រះវស្សានេះមិនត្រឹមតែជាការគោរពតាមព្រះវិន័យបិដកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រពៃណីដ៏ល្អផូរផង់ដែលស្តែងចេញពីកតញ្ញូណាមួយ រវាងព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការទ្រទ្រង់ និងថែរក្សាព្រះពុទ្ធសាសនាឱ្យស្ថិតស្ថេរតទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ