ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
២៤ខែ និង២១ថ្ងៃ ក្នុងតំណែងជាអភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្តម មាន ចាន់យ៉ាដា បានប្រែក្លាយខេត្តជាប់ព្រំដែនមួយនេះ ឱ្យមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់
Wed,29 July 2026 (Time 08:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 28នាក់)

ឧត្ដរមានជ័យ៖ ក្នុងតំណែងជាអភិបាលខេត្តឧត្ដរមានជ័យ ២៤ខែ និង២១ថ្ងៃ ឯកឧត្តម មាន ចាន់យ៉ាដា បានប្រែក្លាយខេត្តជាប់ព្រំដែនមួយនេះ ឱ្យមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហម និងលូ មូលនិធិឃុំបេង ក្នុងស្រុកបន្ទាយអំពិល ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រីជាច្រើនរូបទៀត។

យោងតាមរបាយការណ៍របស់អភិបាលស្រុកបន្ទាយអំពិល បានឱ្យដឹងថា បច្ចុប្បន្នស្រុកមានការរីកចម្រើនជាបន្តបន្ទាប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល កសិកម្ម និងសេវាសង្គម ដែលបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះរដ្ឋបាលឃុំបេង បានអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនដោយសកម្ម ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ និងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

លោកអភិបាលស្រុកបន្តថា តាមរយៈការរៀបចំផែនការអភិវឌ្ឍន៍ឃុំរយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ដោយមានការចូលរួមពីប្រជាពលរដ្ឋ អាជ្ញាធរភូមិ និងអ្នកពាក់ព័ន្ធ រដ្ឋបាលឃុំបានកំណត់គម្រោងអាទិភាពជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ជាលទ្ធផលរដ្ឋបាលឃុំបានបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ការជួសជុល និងសាងសង់ផ្លូវ ការសាងសង់លូរំដោះទឹក ការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យ ការគាំទ្រវិស័យអប់រំ សុខាភិបាល និងការអភិរក្សបរិស្ថាន ព្រមទាំងជំរុញការ ចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន។ សមិទ្ធផលទាំងនេះបានឆ្លុះ បញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាឃុំ និងការគាំទ្រពីរដ្ឋបាលស្រុក និងរដ្ឋបាលខេត្ត។

ជាក់ស្ដែងថ្ងៃនេះបានបើកកាដ្ឋានគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង៦០៥៥ម៉ែត្រ ទទឹង ៥ម៉ែត្រ, លូមុខ០,៦០ម៉ែត្រ ៣កន្លែង,ស្លាកសញ្ញា ៣កន្លែង, មុខលូកាត់ ៦០ មីលីម៉ែត្រ ក្នុងនោះមានក្រុមការងារចុះជួយឃុំ ៤,៥៤៥ម៉ែត្រ។ ការបើកការដ្ឋាននាពេលនេះ គឺជាគម្រោងអាទិភាពមួយរបស់ឃុំបេង ដែលត្រូវ បានជ្រើសរើសតាមរយៈដំណើរការរៀបចំផែនការ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល និង ការដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសក្នុងការធ្វើ ដំណើរ ការដឹកជញ្ជូនកសិផល និងការរំដោះទឹកនៅរដូវវស្សា។

មានប្រសាសន៍ក្នុងឱកាសបើកការដ្ឋាននេះដែរ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានបង្ហាញការជឿជាក់ថា បន្ទាប់ពីគម្រោងនេះបានសាងសង់រួចរាល់ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់រវាង ភូមិ និងភូមិ លើការធ្វើដំណើររបស់សិស្សានុសិស្ស ប្រជាពលរដ្ឋ និងការដឹកជញ្ជូន ទំនិញ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅក្នុងមូលដ្ឋានឱ្យកាន់តែរីក ចម្រើនថែមទៀត។

ទន្ទឹមនិងនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ក្រុមហ៊ុនម៉ៅការកសាងផ្លូវត្រូវគោរពបច្ចេកទេស បរិស្ថាន ដោយត្រូវមានការបាញ់ទឹកដើម្បីកុំឱ្យមានដីហុយលំបាកដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវរៀនរស់នៅក្នុងបរិបទថ្មី ក្នុងពេលដែលមានសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសជិតខាងគឺប្រទេសថៃ ទន្ទឹមនិងនោះរដ្ឋបាលខេត្តបានត្រៀមរៀបចំជំរុំភៀសសឹកបើសិនជាមានហេតុការណ៍ណាមួយកើតឡើងត្រូវជម្លៀសប្រជាពលរដ្ឋទៅជុំរុំភៀសសឹកដែលមានសុវត្ថិភាព។

ក្នុងនាមគណបញ្ជាការឯកភាពខេត្តឯកឧត្តម បានធានានឹងទប់ស្កាត់ក្រុមជ្រុលនិយម មិនឱ្យមានការបង្កភាពវឹកវរនាំឱ្យប៉ះពាល់ដល់សន្តិសុខសង្គម ក៏ដូចជាខេត្តឧត្ដរមានជ័យទាំងមូល។

ក្នុងឱកាសនោះដែរ ឯកឧត្តម មាន ចាន់យ៉ាដា ក៏បានជម្រុញដល់បងប្អូនទៅពិនិត្យឈ្មោះបោះឆ្នោត នឹងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមឃុំ-សង្កាត់ទូទាំងខេត្តឧត្ដរមានជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ