ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំតាមដានវឌ្ឍនភាពនៃការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានការចូលរួមពី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកស្នងការរង តំណាងស្នងការរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួននៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។សូមបញ្ជាក់ថា កិច្ចប្រជុំនេះតែងត្រូវបានរៀបចំឡើងជាញឹកញាប់ ដើម្បីដកស្រង់បទពិសោធន៍ និងលើកយកនូវបញ្ហាប្រឈមក្នុងការចុះអនុវត្តការងារកន្លងមក ពិសេសគឺពិភាក្សារកនូវចំណុចខ្វះខាត សម្រាប់ធ្វើការកែលម្អ ធ្វើយ៉ាងណាឱ្យការចុះធ្វើប្រតិបត្តិការទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ក្នុងកិច្ចប្រជុំនេះលោកអភិបាល បានដាក់ចេញនូវអនុសាសន៍ដឹកនាំជូនអភិបាលខណ្ឌទាំង១៤ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុក្រឹត្យលេខ ៣ ដោយណែនាំឱ្យម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងស្នាក់នៅរួមទាំងអស់ក្នុងមូលដ្ឋានត្រូវចូលរួមសហការផ្តល់ព័ត៌មានជូនអាជ្ញាធរឱ្យបានត្រឹមត្រូវ។ រដ្ឋបាលខណ្ឌត្រូវអនុវត្តវិធានការជំនាញឱ្យកាន់តែសកម្ម ក្នុងការកំណត់មុខសញ្ញាសង្ស័យ ដើម្បីឈានដល់ការបង្ក្រាបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ហើយត្រូវធ្វើរបាយការណ៍លទ្ធផលអនុវត្តការងារប្រចាំខែមករដ្ឋបាលរាជធានីភ្នំពេញឱ្យបានទៀងទាត់។លោកមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់អភិបាលខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយ រដ្ឋបាលខណ្ឌ និងយន្តការច្រកចេញចូលតែមួយសង្កាត់ ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ