ភ្នំពេញ៖ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi ជម្រាបជូនសម្ដេចតេជោថា បើទោះបីជាមួយរយៈចុងក្រោយនេះ មានការផ្សព្វផ្សាយពីបញ្ហាបទល្មើសអនឡាញនៅកម្ពុជាក៏ដោយ និងមានបញ្ហាជម្លោះព្រំដែនកម្ពុជានិងថៃ ក៏ប៉ុន្ដែសម្រាប់លោកផ្ទាល់ ការវិនិយោគនៅក្នុងប្រទេសកម្ពុជាគឺជាការវិនិយោគដ៏ទុកចិត្តហើយលោកគ្មានការបារម្ភអ្វីនោះឡើយ។លោកមានប្រសាសន៍បែបនេះ នាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៦ នេះនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយជំនួបថា សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការឈរជើងយ៉ាងរឹងមាំរបស់ក្រុមហ៊ុន Minebea នៅក្នុងប្រទេសកម្ពុជាសម្ដេចក៏បានសម្ដែងនូវការពេញចិត្តនៅពេលដែលឃើញក្រុមហ៊ុនមីនីបៀ MinebeaMitsumi Co., Ltd បានពង្រីកនូវការវិនិយោគជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។នៅក្នុងឱកាសនោះលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) ក៏បានសម្ដែងនូវការអរគុណដែល សម្ដេចតេជោដែលបានអនុញ្ញាតដោយលោកលោក និងបានជួបនៅក្នុងឱកាសនេះលោកបានរំលឹកថាជំនួបចុងក្រោយរបស់លោកជាមួយនឹងសម្ដេចតេជោប្រធានព្រឹទ្ធសភាគឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៥ ដែលពេលនោះមិនទាន់មានការផ្ទុះឡើងនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃទេ។ស្របជាមួយគ្នានេះ លោកបានលើកឡើងថាបើទោះបីជាយ៉ាងណាក៏ដោយ ជម្លោះព្រំដែនកម្ពុជានិងថៃ បានប៉ះពាល់ខ្លះដល់ការដឹកជញ្ជូន ក៏ប៉ុន្តែវាមិនបានប៉ះពាល់ដល់ដំណើរការក្រុមហ៊ុនទេ ពោលគឺក្រុមហ៊ុននៅតែដំណើរការដោយរលូន និងធម្មតាដែលបង្ហាញអំពីភាពធន់មួយរបស់កម្ពុជាក្នុងការថែរក្សាអ្នកវិនិយោគ។លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) ក៏បានជម្រាបជូន សម្ដេចតេជោអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ ដែលមកដល់ពេលនេះលោកបានលើកឡើងថាក្រុមហ៊ុនមានីបៀ MinebeaMitsumi បានបើករោងចក្រពីរកន្លែង នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញហើយ និងនៅខេត្ដពោធិ៍សាត់ តំបន់សេដ្ឋកិពិសេសនៅពោធិ៍សាត់ដែលបានចូលរួមចំណែកនៅក្នុងការបង្កើតការងារផងដែរ ស្របជាមួយគ្នានេះ ហើយសម្រាប់នៅក្នុងខេត្តពោធិ៍សាត់ គឺកំពុងតែធ្វើរោងចក្រថាមពលអគ្គីសនីដែលដើរដោយពន្លឺព្រះអាទិត្យ។ លោកបានលើកឡើងបន្ដថាបច្ចុប្បន្ន ក្រុមហ៊ុនរបស់លោក ក៏កំពុងបន្ដស្វែងរកឱកាសវិពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) បានលើកឡើងបន្ដថា បើទោះបីជាមួយរយៈចុងក្រោយនេះមានការផ្សព្វផ្សាយពីបញ្ហាបទល្មើសអនឡាញនៅកម្ពុជាក៏ដោយ និងមានបញ្ហាជម្លោះព្រំដែនកម្ពុជានិងថៃ ក៏ប៉ុន្ដែសម្រាប់លោកផ្ទាល់ ការវិនិយោគនៅក្នុងប្រទេសកម្ពុជាគឺជាការវិនិយោគដ៏ទុកចិត្តហើយលោកគ្មានការបារម្ភអ្វីនោះឡើយដែលបង្ហាញអំពីការជឿជាក់នៅក្នុងប្រតិបត្តការនៃការវិនិយោគក្រុមហ៊ុន MinebeaMitsumi របស់លោកដែលមកដល់ពេលនេះគឺខួបដែលនឹងឈានចូលដល់១៥ ឆ្នាំហើយនៅក្នុងប្រទេសកម្ពុជា។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយចំពោះ វឌ្ឍនភាព របស់ក្រុមហ៊ុន MinebeaMitsumi ដែលទោះ ជួបជម្លោះបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃក៏ប៉ុន្តែមិនបានធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគឬក៏ប្រតិបិតការនៃក្រុមហ៊ុននោះឡើយសម្ដេចតេជោ ហ៊ុន សែន បានបន្ដថា វឌ្ឍនភាពនេះបានបង្ហាញ អំពីភាពធុនយ៉ាងច្បាស់របស់កម្ពុជាក៏ដូចជាភាពធន់របស់ក្រុមហ៊ុន MinebeaMitsumi ដែលនៅតែរឹងមាំនៅក្នុងប្រទេសកម្ពុជាបើទោះបីជាមានបញ្ហាខ្លះក៏ប៉ុន្តែមិនបានឲ្យក្រុមហ៊ុនមានជួបនូវផលប៉ះពាល់ឡើយតែផ្ទុយទៅវិញក្រុមហ៊ុនមួយនេះនៅតែបន្តនៅរីកចម្រើនបន្ថែមទៀត។សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយដែល ក្រុមហ៊ុននេះចង់ពង្រីកនូវលទ្ធភាពនៃការវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ដោយចុងក្រោយសម្ដេចតេជោបានរំលេចបន្ថែមទៀតដោយបញ្ជាក់ទៅកាន់អ្នកវិនិយោគជប៉ុនរូបនេះថាសូមជឿបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាដែលកន្លងមកលោកបានធ្វើការជាមួយនឹងរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ កាលជានាយករដ្ឋមន្ដ្រី និងបច្ចុប្បន្នបន្ដដឹកនាំដោយសម្ដេចធិបតី ហ៊ុន សែន ដែលសុទ្ធតែជាអ្នកសេដ្ឋកិច្ច ដែលកត្កាទាំងនេះនឹងនាំឲ្យបរិយាកាសវិនិយោគកាន់តែប្រសើររវាងប្រទេសទាំងពីរ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ