ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ស សុខា គូសបញ្ជាក់ថា វិស័យសាសនា ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ
Mon,27 July 2026 (Time 11:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 57នាក់)

ព្រៃវែង៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា សមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការវត្តថ្នល់ជ័យ ស្ថិតក្នុងភូមិថ្នល់ជ័យ ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍គូសបញ្ជាក់ថា វិស័យសាសនា ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។

ឯកឧត្តមអភិសន្តិបណ្ឌិតបន្ថែមថា សាសនាមិនត្រឹមតែជាទីសក្ការបូជា និងជាបង្អែកស្មារតីរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជង្រុកអប់រំសីលធម៌ ចរិយាធម៌ និងគុណធម៌សង្គម យ៉ាងសកម្មផងដែរ។ ឯកឧត្តមបន្តថា ការរីកចម្រើននៃវិស័យអាណាចក្រ និងពុទ្ធចក្រ ត្រូវដើរទន្ទឹមគ្នាជានិច្ច ពីព្រោះថា សុខសន្តិភាព គឺជាគ្រឹះដ៏រឹងមាំ ដែលជួយឱ្យរាជរដ្ឋាភិបាល និងសប្បុរសជននានា មានឱកាសកសាងសមិទ្ធផលនានា ទាំងផ្លូវលោក និងផ្លូវធម៌។

ជាក់ស្តែង សមិទ្ធផលដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃនេះ គឺជានិមិត្តរូបនៃមហាកម្លាំងសាមគ្គី និងទឹកចិត្តជ្រះថ្លារបស់សប្បុរសជននានា ថ្នាក់ដឹកនាំនិងក្រុមការងារចុះមូលដ្ឋានស្រុកពុទ្ធបរិស័ទ ទាំងក្នុង និងក្រៅប្រទេស។ សមិទ្ធផលទាំងនេះ ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជានិយាយជារួម និងដោយឡែកនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនេះ។

ប្រមុខក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ ព្រះសង្ឃ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈកម្មការវត្ត និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមសាមគ្គីគ្នាយ៉ាងសកម្ម ទាំងការដឹកនាំ និងការបរិច្ចាគថវិកា ដើម្បីកសាងសមិទ្ធផលនានា បម្រើដល់វិស័យព្រះពុទ្ធសាសនាក្នុងទីអារាមនេះ។

មុននឹងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ផ្តាំផ្ញើ ដល់អាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ច ឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយសំណូមពរប្រជាពលរដ្ឋ ជួយសង្គ្រោះគ្រោះមហន្តរាយ មើលថែសុខទុក្ខគ្រួសារកងទ័ពនៅព្រំដែន ពង្រឹងសន្តិសុខមូលដ្ឋានបង្ក្រាបបទល្មើសផ្សេងៗ និងជំរុញការប្រើប្រាស់សេវាសាធារណៈឌីជីថល។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តជំរុញឱ្យរួមគ្នាថែរក្សាសមិទ្ធផលនានាក្នុងវត្ត រក្សាសាមគ្គីភាព និងអនាម័យបរិស្ថាន ព្រមទាំងស្នើឱ្យមាតាបិតា និងលោកគ្រូអ្នកគ្រូ យកចិត្តទុកដាក់អប់រំបណ្តុះបណ្តាលកូនចៅ និងសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន និងអបាយមុខ។

សូមបញ្ជាក់ថា សមិទ្ធផលដែលបានប្រារព្ធពិធីបុណ្យឆ្លងនាឱកាសនោះ រួមមាន ឧបដ្ឋានសាលាចំនួន១ខ្នង កុដិ២ខ្នង ផ្លូវបេតុងអាមេ ៣ខ្សែ ប្រវែង២៧៩ម៉ែត្រ ស្រះទឹក ១កន្លែង ព្រះពុទ្ធរូបប្រោសសត្វ ៣អង្គ បន្ទប់ទឹក៤ខ្នង មានចំនួន៧បន្ទប់ ចាក់ដីបំពេញទីធ្លាវត្ត និងទីសេនាសនៈ កសាងរបងជុំវិញសាលារៀន សមិទ្ធផលទាំងនេះប្រើប្រាស់រយៈពេលកសាងចំនួន៥ឆ្នាំ និងចំណាយថវិកាសរុបចំនួន ៥៩៦,៧២៤ដុល្លារអាម៉េរិក៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ