ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា និន យ៉ង់ ដែលត្រូវជាម្តាយរបស់ លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនគរបាលស្រុកស្រីស្នំ
Sun,26 July 2026 (Time 07:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 3នាក់)

សៀមរាប៖ នៅរសៀលថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា និន យ៉ង់ ដែលត្រូវជាម្តាយរបស់ លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំ បានទទួលមរណភាណ នៅនៅថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៤០នាទី ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ឧបាសិកា និន យ៉ង់ គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រធីតា កូនចៅ ដែលកន្លងមកឧបាសិកា មានអត្តចរិតស្លូតបូត សុភាពរាបសារ និងបានបូជាកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា ក្នុងការកសាងគ្រួសារ ក៏ដូចជារួមចំណែកអភិវឌ្ឍប្រទេសជាតិ និងព្រះពុទ្ធសាសនា។ ការខំប្រឹងប្រែងរបស់ឧបាសិកាត្រូវបានគោរពស្រលាញ់ពីគ្រប់មជ្ឈដ្ឋាន និងកោតសរសើរពីសំណាក់បងប្អូនញាតិមិត្តជិតឆ្ងាយ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមលំឱនកាយចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយគ្រួសារ ញាតិមិត្ត នៃសព ហើយសូមឧទ្ទិសដល់ ដួងវិញ្ញាណក្ខន្ធឧបាសិកា និន យ៉ង់ បានសោយសុខក្នុងសុគតិភពតាមបំណងប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ