ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តពោធិ៍សាត់៖ អាជ្ញាធរមូលដ្ឋាន គឺជាតួអង្គដ៏សំខាន់ដែលជាអ្នកនៅជិតកៀកជាមួយនឹងប្រជាពលរដ្ឋ ដោយដើរតួជាអ្នកអនុវត្តគោលនយោបាយនានាឱ្យទទួលបានលទ្ធផលល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ
Fri,24 July 2026 (Time 08:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 31នាក់)

ភ្នំពេញ៖ ឯកឧត្តម ខូយ វីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា អាជ្ញាធរមូលដ្ឋាន គឺជាតួអង្គដ៏សំខាន់ដែលជាអ្នកនៅជិតកៀកជាមួយនឹងប្រជាពលរដ្ឋ ដោយដើរតួជាអ្នកអនុវត្តគោលនយោបាយនានាឱ្យទទួលបានលទ្ធផលល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ខូយ វីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លើកឡើងបែននេះ ក្នុងបទបង្ហាញទី១ របស់សិក្ខាសាលាចែករំលែកបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រកាសបើកសិក្ខាសាលា។

ក្នុងសេចក្តីផ្តើមនៃបទបង្ហាញ ឯកឧត្តម ខូយ វីដា បានគូសបញ្ជាក់ថា ក្នុងបរិបទនៃកំណែទម្រង់រដ្ឋបាលសាធារណៈ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល ផ្តោតលើការលើកកម្ពស់គុណភាព តម្លាភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងនោះអាជ្ញាធរមូលដ្ឋាន គឺជាតួអង្គដ៏សំខាន់ ដែលជាអ្នកនៅជិតកៀកជាមួយនឹងប្រជាពលរដ្ឋ ដោយដើរតួជាអ្នកអនុវត្តគោលនយោបាយនានាឱ្យទទួលបានលទ្ធផលល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ (អ្នកប្រើប្រាស់សេវា)។ ការចូលរួមយ៉ាងសកម្ម និងការប្តេជ្ញាចិត្តខ្ពស់ពីអាជ្ញាធរមូលដ្ឋានក្នុងការកែទម្រង់របៀបរបបធ្វើការពង្រឹងសមត្ថភាពមន្ត្រី និងកែលម្អហេដ្ឋារចនាសម្ព័ន្ធបម្រើការងារ គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញ និងផ្លាស់ប្តូរអង្គភាពសាធារណៈមួយ ឱ្យក្លាយទៅជា «អង្គភាពផ្តល់សេវាសាធារណៈគំរូ»។

ទន្ទឹមនេះផងដែរ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ក៏បានបន្តថា អង្គភាពផ្តល់សេវាសាធារណៈគំរូ ផ្តោតលើការផ្តល់សេវារបស់អង្គភាពដោយធានាបាននូវ៖ (១)គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព មានការគ្រប់គ្រងល្អ និងទំនុកចិត្តខ្ពស់, (២)លើកកម្ពស់គុណភាពសេវាសាធារណៈនៅមូលដ្ឋាន ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, (៣)ទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ (អ្នកប្រើប្រាស់សេវា) ចំពោះអង្គភាពផ្តល់សេវានៅតាមមូលដ្ឋាន និង (៤)ជំរុញការប្រកួតប្រជែងប្រកបដោយភាពវិជ្ជមាន រវាងអង្គភាព និងអង្គភាព ដើម្បីជំរុញការច្នៃប្រឌិត ការកែលម្អ និង ការអភិវឌ្ឍអង្គភាព។

បន្ថែមពីនេះ ឯកឧត្តម បានរំលេចនូវចំណុចគន្លឹះដែលនាំឱ្យក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូរួមមាន៖ ទី១.មានការដឹកនាំ កំណត់ចក្ខុវិស័យ និងទិសដៅច្បាស់លាស់, ទី២.មានតម្លាភាព និងការទទួលខុសត្រូវខ្ពស់, ទី៣.មានការចូលរួមរបស់មន្ត្រី បុគ្គលិក និងសហគមន៍, ទី៤.ទាំងថ្នាក់ដឹកនាំ និងមន្ត្រីមានការអភិវឌ្ឍសមត្ថភាពជាប្រចាំ, ទី៥.មានឆន្ទៈ មនសិការ និងការលះបង់, ទី៦.មានការតាមដាន វាយតម្លៃ និងកែលម្អ និងទី៧.មានការចូលរួមគាំទ្រ និងការសម្របសម្រួលគ្រប់អ្នកពាក់ព័ន្ធ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ