ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើកពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ ឆ្នាំ២០២៦ ជំរុញការអភិរក្សប្រពៃណីខ្មែរ និងលើកតម្លៃគ្រួសារ
Fri,24 July 2026 (Time 06:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 9នាក់)

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើក ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅ ដឹ ព្រេមៀ សែនសុខ ដោយផ្តោតលើការអភិរក្ស និងលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរ ព្រមទាំងលើកតម្លៃគ្រួសារខ្មែរ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នករៀបចំកម្មវិធី ដែលបានខិតខំធ្វើឱ្យពិព័រណ៍នេះមានទំហំកាន់តែធំ និងមានគុណភាពពីមួយឆ្នាំទៅមួយឆ្នាំ រហូតក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការជួបជុំរវាងអ្នកផ្តល់សេវារៀបចំអាពាហ៍ពិពាហ៍ និងអតិថិជន ព្រមទាំងជួយផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីពិធីមង្គលការខ្មែរ។

លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានផ្តល់ការគាំទ្រ និងណែនាំក្នុងការបង្ហាញពីការវិវត្តនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាមសម័យកាល ដោយនៅតែរក្សាបាននូវគុណតម្លៃ និងអត្តសញ្ញាណប្រពៃណីជាតិ។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា អាពាហ៍ពិពាហ៍ គឺជាចំណុចចាប់ផ្តើមនៃការកសាងគ្រួសារថ្មី ដែលឈរលើមូលដ្ឋាននៃសេចក្តីស្រឡាញ់ ភក្តីភាព ទំនួលខុសត្រូវ និងភាពសុខដុមរមនា។ ជាមួយគ្នានេះ ពិធីមង្គលការក៏ជាឱកាសបង្ហាញការដឹងគុណចំពោះឪពុកម្តាយ ជីដូនជីតា និងបុព្វបុរស ដែលបានបន្សល់ទុកនូវទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អផូរផង់សម្រាប់កូនចៅជំនាន់ក្រោយ។

លោកជំទាវបណ្ឌិត បានលើកឡើងថា ទោះបីការតុបតែង និងការស្លៀកពាក់ក្នុងពិធីមង្គលការខ្មែរនាពេលបច្ចុប្បន្ន មានការវិវត្ត និងច្នៃប្រឌិតស្របតាមការរីកចម្រើនរបស់សង្គមក៏ដោយ ក៏ការច្នៃប្រឌិតទាំងនោះត្រូវតែឈរលើមូលដ្ឋាននៃអត្តសញ្ញាណ និងឫសគល់វប្បធម៌ខ្មែរ។ ការធ្វើទំនើបកម្ម មិនគួរធ្វើឱ្យបាត់បង់អត្ថន័យ និងតម្លៃដើមនៃប្រពៃណីនោះឡើយ។

ដើម្បីលើកកម្ពស់តម្លៃពិធីមង្គលការខ្មែរ និងធានាការបន្តអភិរក្សប្រពៃណីជាតិ លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៥ រួមមាន៖

១ ជំរុញឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ បន្តស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយចំណេះដឹងអំពីអាពាហ៍ពិពាហ៍ខ្មែរ ឱ្យកាន់តែទូលំទូលាយ និងងាយយល់ ជាពិសេសសម្រាប់យុវជន និងអ្នកប្រកបអាជីវកម្មក្នុងវិស័យនេះ។

២ លើកទឹកចិត្តដល់អ្នកប្រកបអាជីវកម្មពាក់ព័ន្ធនឹងមង្គលការ បន្តការច្នៃប្រឌិតដោយគោរពទម្រង់ និងអត្ថន័យដើមនៃប្រពៃណីខ្មែរ។

៣ ជំរុញឱ្យយុវជន យុវនារី និងគូស្រករថ្មី សិក្សាស្វែងយល់អំពីអត្ថន័យនៃពិធី និងកិច្ចសំខាន់ៗក្នុងមង្គលការខ្មែរ ដើម្បីឱ្យពិធីរៀបការមានតម្លៃ និងអត្ថន័យកាន់តែជ្រាលជ្រៅ។

៤ លើកទឹកចិត្តការប្រើប្រាស់ផលិតផលខ្មែរ ផ្កាខ្មែរ ផ្លែឈើខ្មែរ សិប្បកម្មខ្មែរ និងស្នាដៃរបស់អ្នកជំនាញខ្មែរ ក្នុងការរៀបចំពិធីមង្គលការ ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ និងគាំទ្រសេដ្ឋកិច្ចជាតិ។

៥ ជំរុញឱ្យក្រុមហ៊ុនរៀបចំពិព័រណ៍ និងដៃគូពាក់ព័ន្ធ បន្តអភិវឌ្ឍពិព័រណ៍នេះឱ្យក្លាយជាវេទិកាសម្រាប់ការសិក្សា ការផ្សព្វផ្សាយ និងការរួមគ្នាអភិរក្សប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ។

សូមបញ្ជាក់ថា ពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៦ គឺជាការរៀបចំលើកទី៣ ក្នុងគោលបំណងអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ទៅកាន់សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានស្គាល់កាន់តែទូលំទូលាយ ព្រមទាំងការពារអត្តសញ្ញាណ និងអរិយធម៌ខ្មែរ មិនឱ្យមានការភ័ន្តច្រឡំជាមួយវប្បធម៌របស់ប្រទេសដទៃ។

ទន្ទឹមនឹងនេះ ពិព័រណ៍ក៏ស្របតាមគោលនយោបាយប្រជាជនរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើការលើកកម្ពស់តម្លៃគ្រួសារ លើកទឹកចិត្តដល់គូស្រករថ្មីឱ្យរៀបអាពាហ៍ពិពាហ៍ស្របតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ បន្តពូជពង្សវង្សត្រកូល និងរួមចំណែករក្សាតុល្យភាពរចនាសម្ព័ន្ធប្រជាជន ព្រមទាំងពង្រឹងធនធានមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ