ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃដែលយោធាថៃបើកការបាញ់ប្រហារមកលើយោធាកម្ពុជាមុន ជាអំពើឈ្លានពានទាំងកំរោលមកលើអធិបតេយ្យភាពកម្ពុជា។ ការណ៍នេះបានបន្សល់ទុកនូវការឈឺចាប់ដល់ពលរដ្ឋកម្ពុជារាប់សិបម៉ឺននាក់ រត់ចេញពីលំនៅឋានគេចគ្រាប់ផ្លោងរបស់យោធាថៃដោយមិនរើសមុខ មិនរើសទីតាំងនៃជនស៉ីវិល ថែមទាំងបណ្តាលឱ្យជនស៉ីវិលកម្ពុជាជាច្រើននាក់បាត់បង់ជីវិត និងរងរបួស ខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមជាទីស្រឡាញ់ ដែលពួកគេបានខិតខំកសាងអស់រយៈពេលជាច្រើនឆ្នាំ។ក្រៅពីនេះកុមារ និងសិស្សានុសិស្សជាច្រើនម៉ឺននាក់បានបាត់បង់ការសិក្សា សាលារៀន វត្តអារាមពុទ្ធសាសនាជាច្រើនរងការខូចខាត និងត្រូវបំផ្លាញចោល រួមទាំងខូចខាតហេដ្ឋារច្ចនាសម្ព័ន្ធទ្រព្យសម្បត្តិសាធារណៈ និងឯកជន ដោយគ្រាប់កាំភ្លើងធំ និងយន្តហោះទម្លាក់គ្រាប់បែករបស់យោធាថៃ។ពលរដ្ឋភៀសសឹកកម្ពុជានៅខេត្តព្រះវិហារ បានចាត់ទុកអំពើឈ្លានពានទឹកដីកម្ពុជាដោយគ្មានការអៀនខ្មាសនៃចោរប្រវត្តិសាស្ត្រសៀមនេះ បានក្លាយជាដំបៅដ៏ឈឺចាប់គ្មានថ្ងៃជាសះស្បើយ ទោះជារយៈពេលមួយឆ្នាំមកហើយក៏ដោយ ក៏ពួកគាត់ជាជនភៀសសឹកនៅតែចងចាំមិនភ្លេច ហាក់ដូចនៅថ្មីៗ នៅតែមានការភ័យខ្លាច និងបានប៉ះពាល់ដល់សតិអារម្មណ៍ជាខ្លាំង។ ទោះជាពេលនេះពួកគាត់ទទួលបានផ្ទះស្នាក់នៅបណ្តោះអាសន្ន រស់នៅស្រួល ដែលជាការគិតគូរបស់រាជរដ្ឋាភិបាលកម្ពុជាហើយក៏ដោយ ក៏ពួកគាត់នៅតែចង់ទៅរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ ហេីយពួកគាត់ទទូចឱ្យសហគមន៍អន្តរជាតិជួយអន្តរាមន៍ទៅយោធាថៃដកកម្លាំងចេញពីទឹកដីកម្ពុជា និងអនុញាតឱ្យពួកគាត់ចូលទៅរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ។សូមបញ្ជាក់ថា សម្រាប់ខេត្តព្រះវិហារ មានភូមិឋានរបស់ប្រជាពលរដ្ឋជាច្រើន ត្រូវបានដាក់ជាតំបន់ក្រហម រួមមាន តំបន់អានសេះ តំបន់បុស្សស្បូវ តំបន់មរកត និងតំបន់សែនតេជៈ នៃស្រុកជាំក្សាន្ត។ បច្ចុប្បន្នពលរដ្ឋភៀសសឹកទាំងអស់ទទួលបានផ្ទះស្នាក់នៅបណ្តោះអាសន្ន និងទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ