បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រីបោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានអញ្ជេីញជួបសំណេះសំណាលសាកសួរសុខទុក្ខដល់អតីតយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ពិការនិងគ្រួសារពលីមរណៈដេីម្បីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៣៣នៃទិវាបង្កេីតកងរាជអាវុធហត្ថ១៤កក្កដា១៩៩៣– ១៤កក្កដា២០២៦។ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់លោកមេបញ្ជាការរងលោកនាយសេនាធិការរងលោកប្រធានមន្ទីរទាំង៧លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង –ស្រុកទាំង០៩បានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំអគារសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនាថ្ងៃទី២៣កក្កដាឆ្នាំ២០២៦។ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រីបោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជូនដល់អតីតយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ពិការនិងគ្រួសារពលីមរណៈដោយក្ដីនឹករលឹកនិងបានរំលឹកដឹងគុណគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ពវរៈនគរបាលនិងវីរៈអាវុធហត្ថដែលបានពលីក្នុងសមរភូមិនៃការប៉ះទង្គិចគ្នានាពេលកន្លងទៅផងដែរ។លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានបញ្ជាក់ថាអតីតយោធិនសោធននិវត្តន៍ទទួលបានការយកចិត្តទុក្ខដាក់ពីប្រមុខថ្នាក់ដឹកនាំទទួលបានប្រាក់សោធន៍ប្រចាំខែនិងប្រាក់ឧបត្ថម្ភផ្សេងៗពីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាក៏ដូចជាសមាគមអតីតយុទ្ធជននិងវត្តន៍ជនកម្ពុជា។លោកបន្តថាអតីតយោធិនសោធននិវត្តន៍គឺជាស្ថាបនិកនិងជាប្រតិបត្តិករដ៏សំខាន់នៃ «នយោបាយឈ្នះ–ឈ្នះ» ដែលបានបន្សល់ទុកនូវស្នាដៃធំៗសម្រាប់ប្រទេសជាតិការពារទឹកដីបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការរំដោះប្រទេសជាតិនិងការពារបូរណភាពទឹកដីដែលនាំមកនូវសន្តិភាពពេញលេញព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនិងបង្កើតបាននូវសន្តិភាពនិងការឯកភាពជាតិ។និងបានចូលរួមកសាងអភិវឌ្ឍន៍បន្ទាប់ពីបញ្ចប់សង្គ្រាមអតីតយុទ្ធជនបានផ្លាស់ប្តូរដៃកាន់អាវុធចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។សូមបញ្ជាក់ថាអតីតយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ពិការនិងគ្រួសារពលីមរណៈសរុបចំនួន៨៩នាក់ក្នុងនោះយោធិនចូលសោធននិវត្តន៍ចំនួន៥៣នាក់, យោធិនពិការចំនួន១៤នាក់, គ្រួសារយោធិនពលីមរណៈចំនួន ២២នាក់។ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ០២ការ៉ុង ៥០ គីឡូក្រាម , មី ០២កេស, ទឹកសុទ្ធ ០៤កេស, ទឹកក្រូចកម្ពុជាកូឡា ០៤កេស រួមនឹងថវិកា ២០ម៉ឺនរៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ