ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានជំរុញឱ្យសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ បន្តពន្លឿនការដោះស្រាយរឿងក្តី និងយកចិត្តទុកដាក់លើសំណុំរឿងអាទិភាពចំនួន ៥ ដើម្បីពង្រឹងគុណភាពសេវាយុត្តិធម៌ និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌។ការណែនាំនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តរយៈពេល ៦ខែ ឆ្នាំ២០២៦ នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ព្រមទាំងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស។ផ្អែកលើរបាយការណ៍លទ្ធផលអនុវត្តយុទ្ធនាការ លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៦ខែកន្លងមក ដោយចាត់ទុកថា យន្តការអនុវត្តយុទ្ធនាការទាំងពីរ ក៏ដូចជាសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ បានបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងម្ចាស់ការខ្ពស់។ជាមួយគ្នានេះ បន្ទាប់ពីពិនិត្យ និងពិភាក្សាអំពីបញ្ហាប្រឈមនានា លោក កើត រិទ្ធ បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តខិតខំដោះស្រាយពាក្យបណ្ដឹង និងពាក្យសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ហ្មត់ចត់ និងត្រឹមត្រូវ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាយុត្តិធម៌ និងគុណភាពនៃការផ្តល់យុត្តិធម៌។ក្នុងឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យតុលាការគ្រប់ជាន់ថ្នាក់ ផ្ដោតការយកចិត្តទុកដាក់លើការចាត់ការសំណុំរឿងអាទិភាពចំនួន ៥ ប្រភេទ រួមមាន៖ សំណុំរឿងអត្រានុកូលដ្ឋាន, គ្រោះថ្នាក់ចរាចរណ៍, ក្មេងទំនើង, គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋ និងរក្សាសណ្តាប់ធ្នាប់សង្គម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ