សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "យើងត្រូវរៀនរស់ខ្លួនឯង រៀនចេះម្ចាស់ការខ្លួន និងចេះច្នៃប្រឌិត ក៉ំរងចាំគេផ្តល់ឲ្យ"។ ក្នុងន័យនេះ ជាការផ្តល់លើកទឹកចិត្តដល់យុវជន សម្តេចធិបតី បានបញ្ជាក់ថា "យើងជួយអ្នកណាម្នាក់ ដោយផ្តល់សន្ទូច ឲ្យចេះរកត្រី "។ សម្តេចក៏បានលើកឡើងដែរថា សូម្បីប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់ការលំបាក ចេញពីសង្រ្គាម ក៏បានខិតខំរស់ពីបាតដៃទទេ មិនត្រូវពឹងតែជំនួយគេ មិនប្រឹងខ្លួនឯងនោះទេ"។នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២១-២០២៤ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណអង្គការដើម្បីភាពញញឹមនៃកុមារ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ជាការផ្តល់អនុសាសន៍លើកទឹកចិត្ត សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់យុវជនកម្ពុជាត្រូវខិតខំរៀនសូត្រ ជាពិសេសមិនត្រូវបោះបង់ចោលក្តីសង្ឃឹម និងក្តីស្រម៉ៃរបស់ខ្លួន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ