ខេត្តបាត់ដំបង៖ នារសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ ប្រជុំពិភាក្សា និងបន្តពិនិត្យលើគម្រោងរៀបចំកែលម្អទីប្រជុំជនសំខាន់ៗក្នុងក្រុងបាត់ដំបង ដោយផ្តោតលើការរៀបចំសោភ័ណភាពទីក្រុង ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការរំដោះដីចំណីផ្លូវ ព្រមទាំងការដោះស្រាយបញ្ហាសំណង់បណ្តោះអាសន្ន និងបញ្ហាពាក់ព័ន្ធនានា។ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំក៏បានពិភាក្សាអំពីការសម្របសម្រួល និងកិច្ចសហការរវាងមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីរួមគ្នាពិនិត្យស្ថានភាពជាក់ស្តែង កំណត់បញ្ហាប្រឈម និងរៀបចំផែនការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស្របតាមស្ថានភាពជាក់ស្តែង។ ការងារទាំងនេះមានគោលដៅធានាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាព សោភ័ណភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំងលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ