ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម។លោករដ្ឋមន្ត្រីបានចាត់ទុកការបង្កើតសហភាពនេះថា ជាជំហានប្រវត្តិសាស្ត្រថ្មីមួយ ក្នុងការពង្រឹងរចនាសម្ព័ន្ធសហគមន៍កសិកម្មទំនើបឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។ សហភាពនេះនឹងដើរតួនាទីជាយន្តការសម្របសម្រួល ដើម្បីពង្រឹងការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការគាំទ្រផ្នែកបច្ចេកទេស និងការរៀបចំផែនការវិនិយោគប្រកបដោយយុទ្ធសាស្ត្រ ស្របតាមគោលការណ៍អភិបាលកិច្ចល្អ តម្លាភាព និងវិជ្ជាជីវៈ។ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ និងសមាជិកសហគមន៍កសិកម្មទំនើបទាំងអស់ ដែលបានរួមចំណែកពង្រឹង និងអភិវឌ្ឍសហគមន៍ឱ្យកាន់តែមានសមត្ថភាព និងប្រកួតប្រជែងបាន។ជាមួយគ្នានេះ លោកបានអបអរសាទរចំពោះការទទួលស្គាល់ជាផ្លូវការនៃ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលមានការចូលរួមដោយស្ម័គ្រចិត្តពីសហគមន៍កសិកម្មទំនើបចំនួន ៣២ នៅទូទាំងប្រទេស។លោករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិកសហភាពទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់គោលការណ៍ស្មោះត្រង់ អភិបាលកិច្ចល្អ ការកសាងទំនុកចិត្ត និងការសហការគ្នាដោយផ្តោតលើផលប្រយោជន៍រួម ដើម្បីជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យកាន់តែរីកចម្រើន និងមាននិរន្តរភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ