ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជួបពិភាក្សាការងារជាមួយតារាចម្រៀងខ្មែរ-អាមេរិក លោក Jay Chan ដើម្បីស្វែងរកឱកាសតភ្ជាប់សិល្បករក្នុងស្រុក និងសិល្បករខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិក
Mon,20 July 2026 (Time 04:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 8នាក់)

ភ្នំពេញ៖ ក្នុងគោលបំណងពង្រីកសក្តានុពល និងជំរុញការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានទទួលជួបពិភាក្សាការងារយ៉ាងស្និទ្ធស្នាលជាមួយ លោក Jay Chan ដែលជាតារាចម្រៀងខ្មែរ-អាមេរិក ដ៏មានប្រជាប្រិយភាព ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នាខ្ពស់។

ជំនួបដ៏មានសារៈសំខាន់នេះ ផ្តោតជាចម្បងលើការផ្លាស់ប្តូរទស្សនទាន និងការស្វែងរកឱកាស ដើម្បីតភ្ជាប់ស្ពានមេត្រីភាពរវាងសិល្បករក្នុងស្រុក និងសិល្បករខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ ពិសេសជាការសិក្សាបន្ថែមពីការពង្រីកសក្តានុពលសិល្បៈខ្មែរ ដល់ក្មេងៗជំនាន់ក្រោយកម្ពុជាដែលបានកើតធំធាត់ និងរស់នៅក្រៅប្រទេស។

នៅក្នុងឱកាសនោះ លោក Jay Chan ក៏បានលើកឡើងពីទិដ្ឋភាពមួយចំនួនដែលលោកមានបទពិសោធន៍ ទាំងក្នុងការផលិតបទចម្រៀង និងរៀបចំការប្រគំតន្ត្រីធំតូចទាំងលក្ខណៈជាតិ និងអន្តរជាតិលើទឹកដីអាមេរិកផងដែរ។ ទន្ទឹមនឹងគ្នានោះ លោកក៏បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសសិល្បៈពីបរទេស មកធ្វើការរួមគ្នានាពេលខាងមុខផងដែរ។

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តស្រឡាញ់ជាតិមាតុភូមិរបស់ លោក Jay Chan ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់ថា សមាគមសិល្បករខ្មែរ តែងតែបើកទ្វារចំហ និងត្រៀមខ្លួនគាំទ្ររាល់គំនិតផ្តួចផ្តើមទាំងឡាយណា ដែលបំរើឱ្យផលប្រយោជន៍សិល្បៈវប្បធម៌ជាតិ និងលើកកម្ពស់តម្លៃសិល្បករខ្មែរគ្រប់រូប ដោយមិនប្រកាន់ថារស់នៅក្នុងស្រុក ឬក្រៅស្រុកនោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ