បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦។តាមរយៈរបាយការណ៍ស្វាគមន៍ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង គូសបញ្ជាក់ថា រយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន សហគមន៍កសិកម្ម ម្ចាស់ចំការ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។លោក ឈឹម វជិរា ឱ្យដឹងបន្ថែមថា ក្នុងព្រឹត្តិការណ៍នេះមានម្ចាស់ចំការសរុប៣៦ ស្នើសុំដាក់តាំងលក់ផ្លែឈើសរុប៥៧ស្តង់មានការកើនឡើងជិត៣ដងបើប្រៀបធៀបកាលពីឆ្នាំ២០២៥ហើយផ្លែឈើជាច្រើនប្រភេទរួមមាន៖ទុរេន ដូងក្រអូប សាវម៉ាវ លម៉ើ ប័រ ម្នាស់ ក្រូច និងផ្លែឈើដទៃទៀតសរុបរាប់សិនតោនត្រូវបានលក់ដាច់ខ្លាំង។ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ក្រុមការងារ និងកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦ឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម សប្បាយរីករាយ ធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពល្អប្រសើរ។ឯកឧត្តម លើកទឹកចិត្តដល់កសិករជាម្ចាស់ចំការត្រូវខិតខំពង្រីកការដាំដុះឱ្យស្របតាមស្ដង់ដារបច្ចេកទេសកសិកម្ម ពង្រឹងគុណភាពកសិផល និងការពារឱ្យបាននូវអត្តសញ្ញាណផលិតផលអ្នកបាត់ដំបងដើម្បីទទួលបានការគាំទ្រកាន់តែច្រើនឡើងបន្ថែមទៀត។សូមជម្រាបថា ដើម្បីលើកកម្ពស់វិស័យកសិកម្ម ជំរុញការផ្សព្វផ្សាយផ្លែឈើដែលមានគុណភាពរបស់ខេត្តបាត់ដំបង បង្កើនទីផ្សារសម្រាប់កសិករ និងជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច និងវប្បធម៌ក្នុងខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើរយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងក្នុង និងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្ត។ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្ហាញសក្តានុពលវិស័យកសិកម្ម និងវិស័យទេសចរណ៍របស់ខេត្តបាត់ដំបង តាមរយៈការតាំងបង្ហាញ និងលក់ផលិតផលផ្លែឈើព្រមទាំងផលិតផលកសិកម្ម និងសិប្បកម្មក្នុងស្រុកជាច្រើនប្រភេទសំដៅរួមចំណែកលើកកម្ពស់តម្លៃផលិតផលក្នុងស្រុក បង្កើនឱកាសទីផ្សារសម្រាប់ប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងវិស័យទេសចរណ៍របស់ខេត្តឱ្យកាន់តែមានភាពរីកចម្រើន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ