ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អគ្គមេបញ្ជាការកងទ័ពកម្ពុជា ស្នើក្រសួងការពារជាតិសិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងស្នើបន្តគាំទ្របេសកកម្មអ្នកសង្កេតការណ៍អាស៊ាន លើជម្លោះព្រំដែនកម្ពុជា-ថៃ
Wed,15 July 2026 (Time 02:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 9នាក់)

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឧត្តមសេនីយ៍ត្រី Frederick Choo អគ្គលេខាធិការរងទទួលបន្ទុកនយោបាយ នៃក្រសួងការពារជាតិសិង្ហបុរី ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សិង្ហបុរី ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការចែករំលែកព័ត៌មានសន្តិសុខ និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការធ្វើលំហាត់សមយុទ្ធរួមគ្នា។

លោក Frederick Choo បានជម្រាបថា សិង្ហបុរីនឹងធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៧ ក្នុងនោះ សិង្ហបុរីក៏នឹងមានរៀបចំកិច្ចប្រជុំការពារជាតិ និងកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន ព្រមទាំងការបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ផងដែរ។

ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអះអាងថា កម្ពុជាបន្តប្រកាន់ជំហដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយមិនទទួលយកការប្រើប្រាស់កម្លាំងដើម្បីកែប្រែព្រំដែនឡើយ។

លោកអគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់សិង្ហបុរី ដែលបានគាំទ្របទឈប់បាញ់ និងបញ្ជូននាយទាហានមកចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងស្នើឱ្យបន្តគាំទ្របេសកកម្មនេះ ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងការស្ដារសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ជាការឆ្លើយតប លោក Frederick Choo បានវាយតម្លៃខ្ពស់ចំពោះការអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយបញ្ជាក់ថា សិង្ហបុរីនឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងបេសកកម្ម AOT ដើម្បីជំរុញតម្លាភាព សន្តិភាព និងភាពសុខដុមរមនាក្នុងតំបន់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ