ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សុខ លូ អញ្ជើញពិនិត្យទិដ្ឋភាពទូទៅ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ ដែលកំពុងប្រព្រឹត្តទៅយ៉ាងរលូន
Sun,12 July 2026 (Time 08:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

បាត់ដំបង៖ រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញពិនិត្យទិដ្ឋភាពទូទៅ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ ដែលកំពុងប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការអញ្ជើញចូលរួមពីអាជីវករ កសិករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើន។

ក្នុងឱកាសនោះ ឯកឧត្តម បានអញ្ជើញដើរពិនិត្យតាមស្តង់តាំងបង្ហាញ និងលក់ផលិតផល ព្រមទាំងសំណេះសំណាលជាមួយកសិករម្ចាស់ចម្ការ ដែលបាននាំយកផ្លែឈើក្នុងស្រុក ជាពិសេសទុរេន និងផលិតផលកសិកម្មផ្សេងៗ មកដាក់តាំងបង្ហាញ និងលក់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ឯកឧត្តមក៏បានលើកទឹកចិត្តដល់កសិករ និងអាជីវករ ឱ្យបន្តរក្សាគុណភាពផលិតផល អនាម័យ និងសេវាកម្មល្អ ដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវ និងរួមចំណែកផ្សព្វផ្សាយកសិផលខេត្តបាត់ដំបងឱ្យកាន់តែមានទីផ្សារទូលំទូលាយ។

សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ រៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង មានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការដាក់តាំងបង្ហាញ និងលក់ផ្លែឈើ កសិផល និងផលិតផលក្នុងស្រុកជាច្រើនប្រភេទ ក្នុងគោលបំណងលើកកម្ពស់ទីផ្សារកសិផល និងជំរុញវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ