ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ពលរដ្ឋភៀសសឹកជាង ៣០០០គ្រួសារហើយ បានចូលទៅរស់នៅបណ្តោះផ្ទះអាសន្នក្នុង «ភូមិរង់ចាំ» ខេត្តបន្ទាយមានជ័យ
Sun,12 July 2026 (Time 02:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 8នាក់)

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសសឹកចំនួន ៥១៣គ្រួសារបន្ថែមទៀត មកពីស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចាប់ឆ្នោតចូលទៅរស់នៅក្នុងផ្ទះស្នាក់នៅ «ភូមិរង់ចាំ» គឺជាដំណាក់កាលទី២ បន្ទាប់ពីដំណាក់កាលទី១ ដែលមានប្រជាពលរដ្ឋភៀសសឹកចំនួន ២.៨០០គ្រួសារ មកពីស្រុកអូរជ្រៅ និងស្រុកថ្មពួក បានចូលទៅរស់នៅតាំងពីខែមីនា ឆ្នាំ២០២៦ និងបានចាប់ផ្តើមប្រកបមុខរបរជាបណ្តើរៗ។ នេះបើយោងតាមការឱ្យដឹងពី លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ដែលបានចុះពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកនៅ «ភូមិរង់ចាំ» នៅពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

លោក ឃ្លោក នួយ បានបញ្ជាក់ថា ទន្ទឹមនេះអាជ្ញាធរក៏បានរៀបចំឱ្យពលរដ្ឋភៀសសឹកដោយអំពើឈ្លានពានរបស់ថៃមកលើកម្ពុជា ចាប់ឆ្នោតជ្រើសរើសផ្ទះជាបន្តបន្ទាប់ទៀតផងដែរ ធ្វើដោយតម្លាភាព និងសមធម៌ក្នុងការបែងចែកលំនៅដ្ឋានជូនពលរដ្ឋភៀសសឹកមួយគ្រួសារៗទទួលបានផ្ទះមួយខ្នង មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ ស្ថិតលើក្បាលដីទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ នៅក្នុង «ភូមិរង់ចាំ»។ ភូមិនេះមាន ៦ភូមិ ចាប់ពីភូមិរង់ចាំទី១ ដល់ភូមិរង់ចាំទី៦ សម្រាប់ទទួលប្រជាពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ព្រមទាំងប្រជាពលរដ្ឋមកពីភូមិព្រៃចាន់ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងមួយផ្នែកនៃភូមិបឹងសុក្រម។

លោកអភិបាលរងខេត្ត បានឱ្យដឹងបន្ថែមថា ក្នុងភូមិរង់ចាំនេះអាជ្ញាធរក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ រួមមាន សាលារៀនចាប់ពីមត្តេយ្យសិក្សា ដល់វិទ្យាល័យ មណ្ឌលសុខភាព ទីស្នាក់ការសន្តិសុខ និងផ្សារ ដើម្បីបំពេញតម្រូវការរស់នៅ និងប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា បច្ចុប្បន្ន «ភូមិរង់ចាំ» មានផ្ទះស្នាក់នៅបណ្តោះអាសន្នចំនួន ៣.៣១៣ខ្នង សម្រាប់ប្រជាពលរដ្ឋ ៣.៣១៣គ្រួសារ ស្មើនឹងប្រមាណ ១២.៩៨០នាក់។​ ក្នុងនោះផ្ទះដែលបានសាងសង់រួចរាល់ និងត្រៀមប្រគល់ជូនប្រជាពលរដ្ឋមានចំនួន ២.៨០៥ខ្នង ខណៈផ្ទះដែលនៅសល់កំពុងបន្តសាងសង់ ហើយគ្រោងបញ្ចប់ទាំងស្រុងក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៦។ សម្រាប់គ្រួសារដែលមិនទាន់ទទួលបានផ្ទះ កំពុងស្នាក់នៅជាមួយសាច់ញាតិ ឬមិត្តភក្តិជាបណ្តោះអាសន្ន។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តសាងសង់ជម្រកស្នាក់នៅបណ្តោះអាសន្ន ដើម្បីជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រលប់ទៅលំនៅដ្ឋានដើមវិញបាន ខណៈរាជរដ្ឋាភិបាលកំពុងបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ