ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅតែគ្របដណ្ដប់លើមន្ត្រីរាជការចូលនិវត្តន៍របស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានប្រមាណ ២ម៉ឺន ៤ពាន់នាក់ លើកលែងតែគ្រូបង្រៀនសកម្ម ដែលមិនទាន់ចូលនិវត្តន៍។សម្តេចប្រធានព្រឹទ្ធសភា និងជានិងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្លែងបញ្ជាក់ដូចនេះ ក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្ដព្រះវិហារ។សម្ដេចតេជោ បានបញ្ជាក់ថា ក្រសួងអប់រំមានសមាគមក្នុងអង្គភាពខ្លួនហើយ គឺសមាគមបុគ្គលិកសិក្សាខ្មែរ (ស.ប.ស.ខ.) ប៉ុន្តែចំពោះមន្ត្រីរាជការចូលនិវត្តន៍ ក្នុងវិស័យអប់រំទាំងអស់គឺនៅតែអាចចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ដាក់ពាក្យស្នើសុំចូលសមាជិក អ.ន.ក. នោះទេ។បន្ថែមពីនេះ សម្ដេចតេជោ ក៏បានបញ្ជាក់ថា និវត្តជនក្នុងវិស័យអប់រំ ក្រៅពីទទួលបានអត្ថប្រយោជន៍ពី ស.ប.ស.ខ. ថែមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពី អ.ន.ក. ដូចសមាជិក អ.ន.ក.ផ្សេងៗ ទៀតដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ