ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរខណ្ឌកំបូល តម្រូវឱ្យក្រុមហ៊ុន ជុង ហេង ហ្វើថឹឡាយហ្សឺ ខូអិលធីឌី ដែលផលិតជីកសិកម្ម គួរផ្លាស់ប្តូរទីតាំងថ្មីដែលមិនបង្កផលប៉ះពាល់ក្លិនស្អុយដល់ពលរដ្ឋរស់នៅក្បែរខាង
Tue,09 June 2026 (Time 05:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 15នាក់)

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ, លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចូលរួមជាមួយក្រុមការងារនៃក្រសួងបរិស្ថាន ចុះណែនាំ និងធ្វើកំណត់ហេតុដល់ក្រុមហ៊ុន ជុង ហេង ហ្វើថឹឡាយហ្សឺ ខូអិលធីឌី ដែលផលិតជីកសិកម្ម បង្កឱ្យមានក្លិនប៉ះពាល់ ដល់បរិស្ថាន និងប្រជាពលរដ្ឋរស់នៅជុំវិញ ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ។
នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៦នេះ។

លោកស្រីបន្តថា ក្រុមការងារ បានដាក់ចេញនូវវិធានការចំពោះក្រុមហ៊ុន រួមមាន ៖១. ម្ចាស់ក្រុមហ៊ុន គួរផ្លាស់ប្តូរទីតាំងថ្មីដែលមិនបង្កផលប៉ះពាល់ក្លិនស្អុយដល់បងប្អូនរស់នៅក្បែរខាង។ ២. ត្រូវធ្វើការទប់ស្កាត់សំណល់រាវ មិនឲ្យហូរចូលដីស្រែប្រជាពលរដ្ឋបន្តទៀតឡើយ។ ៣. ត្រូវបញ្ឈប់នាំចូលសំណល់ទាំងអស់ មកធ្វើអាជីវកម្មជាបន្តទៀត និងត្រូវធ្វើការប្រមូលសម្អាតសំណល់ទាំងអស់ដែលបានចាក់នៅក្រៅទីតាំងឱ្យបានរួចរាល់ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃក្រុមការងារចុះពិនិត្យ នេះតទៅ។ ៤. ចំពោះសំណល់ដែលស្ថិតនៅក្នុងទីតាំងស្រាប់ ត្រូវប្រមូលទុកដាក់នៅក្នុងរោងត្រឹមត្រូវអំឡុងពេល២សប្តាហ៍ ដើម្បីបញ្ជៀសបញ្ហាក្លិនស្អុយប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ៥. ម្ចាស់ក្រុមហ៊ុនត្រូវទទួលខុសត្រូវផ្តល់ជាសំណងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីស្រែដែល មិនអាចបង្កបង្កើនផលបាន។ ៦. ក្នុងករណីក្រុមហ៊ុន អាចបើកដំណើរការអាជីវកម្មឡើងវិញ ត្រូវស្នើសុំលិខិតអនុញ្ញាតិពីស្ថាប័នមានសមត្ថកិច្ច និងត្រូវមានការចុះត្រួតពិនិត្យ វាយតម្លៃលើការអនុញ្ញាតជាមុនសិន ទើបអាចដំណើរការឡើងវិញបាន។

លោកស្រីអ្នកនាំពាក្យ បានបន្ថែមថា ក្រុមការងារ ក៏បានណែនាំឱ្យម្ចាស់ក្រុមហ៊ុនត្រូវរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន ឬកិច្ចសន្យាការពារបរិស្ថានទៅតាមគោលការណ៍ច្បាប់ជាធរមាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ