(ភ្នំពេញ)៖ យុវជនកម្ពុជាដែលកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញស្នាដៃថ្មីមួយគួរឱ្យចាប់អារម្មណ៍ គឺឧបករណ៍ Automatic Grounding Station ដែលមានសមត្ថភាពអាចចាប់សញ្ញាជាមួយផ្កាយរណបអន្តរជាតិ។យុវនារី ជ្រិន ប៊ុនណារ៉ែន ជាសិស្សកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថាន NPIC បាននិយាយថា ឧបករណ៍ទំនាក់ទំនងនេះ ធ្វើឡើងសម្រាប់ឆ្លើយឆ្លងជាមួយប្រព័ន្ធផ្កាយរណបអន្តរជាតិកម្ពស់ជាង ១២ ០០០គីឡូម៉ែត្រក្នុងអំឡុងពេលដែលផ្កាយរណបអន្តរជាតិធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជាក្នុងចន្លោះត្រឹមតែ ១០ ទៅ១៥នាទីប៉ុណ្ណោះ។ចំពោះអត្ថប្រយោជន៍របស់ឧបករណ៍នេះ អាចយកទៅប្រើប្រាស់សម្រាប់ទំនាក់ទំនងគ្នាតាមលំហរសមុទ្រ ទំនាក់ទំនងពីដីទៅលើអាកាស អាចទាក់ទងគ្នានៅតាមតំបន់ដាច់ស្រយាលដែលគ្មានសេវាទូរសព្ទទៅដល់។ លើសពីនេះ វាអាចប្រើប្រាស់នៅក្នុងវិស័យយោធា និងវិស័យសន្ដិសុខផ្សេងៗជាច្រើនទៀត។ នេះបើតាមការបញ្ជាក់ពីយុវតីរូបនេះ។យុវតី ប៊ុនណារ៉ែន បានបន្ថែមថា៖«ខ្ញុំសូមអំពាវនាវដល់យុវជនខ្មែរយើង គួរតែចាប់យកឱកាសសិក្សារៀនសូត្រពីមុខជំនាញផ្កាយរណបនេះ ព្រោះទីផ្សារក៏កំពុងមានតម្រូវការច្រើនហើយ ដោយជាក់ស្ដែងយើងឃើញថា មានតម្រូវការ ហើយត្រូវប្រើប្រាស់ច្រើនវិស័យ ជាពិសេសនោះ គឺវិស័យបច្ចេកវិទ្យា»។យុវជន ស៊ា គឹមហុង ជាសិស្សកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថាន NPIC បាននិយាយថា ឧបករណ៍នេះ ផលិតឡើងក្នុងគោលបំណងចង់បណ្ដុះបណ្ដាលសិស្សនិស្សិតផ្សេងទៀត ដែលមានបំណងសិក្សាជំនាញខាងផ្កាយរណប និងការទំនាក់ទំនងក្រុមការងារផ្កាយរណបអន្តរជាតិ ដើម្បីដកស្រង់បទពិសោធន៍ពីអ្នកជំនាញអន្តរជាតិ។យុវជនរូបនេះបន្តថា ការសក្សាជំនាញផ្កាយរណបនេះ ទទួលបានការបណ្ដុះបណ្ដាល និងមានការណែនាំពីគ្រូជំនាញមកពីប្រទេសជប៉ុន និងបារាំង ដើម្បីបានចំណាយពេលវេលាមកជួយបណ្ដុះបណ្ដាលយុវជនកម្ពុជាឱ្យមានការយល់ដឹងពីកិច្ចការរបស់ផ្កាយរណប និងអត្ថប្រយោជន៍នៃការប្រើប្រាស់ទៅតាមវិស័យដែលចាំបាច់។យុវជន គឹមហុង បានបញ្ជាក់ថា៖«ខ្ញុំពិតមានមោទនភាពខ្លាំងណាស់ដែលបានសិក្សាជំនាញនេះ ដោយសារជាមុខជំនាញដែលមិនសូវមានការចាប់អារម្មណ៍ពីយុវជននៅក្នុងស្រុកយើង។ ខ្ញុំសូមលើកទឹកចិត្តដល់យុវជនងាកមកចាប់អារម្មណ៍ជំនាញផ្កាយរណបនេះ គឺជំនាញនេះមានការចាំបាច់ខ្លាំងសម្រាប់ស្រុកយើងបច្ចុប្បន្ននេះ»។សម្រាប់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា លោកពិតជាមានមោទនភាពចំពោះយុវជនខ្មែរ ដែលមានសមត្ថភាពក្នុងការបង្កើតឧបករណ៍បច្ចេកវិទ្យាដ៏មានសារៈសំខាន់នេះ ព្រោះអាចជាគម្រូថ្មីមួយសម្រាប់យុវជនជំនាន់ក្រោយសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ទាក់ទងបច្ចេកវិទ្យា។លោកបញ្ជាក់ថា៖«នៅក្នុងវិទ្យាស្ថាន NPIC យើងមានឧបករណ៍ និងសម្ភារៈគ្រប់គ្រាន់សម្រាប់បណ្ដុះបណ្ដាល និងសិក្សាស្រាវជ្រាវ ដែលសម្ភារៈទាំងនោះ គឺទំនើបទាន់សម័យកាល។ ដូច្នេះខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗ យុវជនខ្មែរយើង គួរតែមកចុះឈ្មោះចូលរៀនជំនាញ ព្រោះនៅសាលាយើងនេះ មានជំនាញច្រើនដែលប្អូនអាចជ្រើសរើសទៅតាមចំណងចំណូលចិត្ត និងស្របតាមតម្រូវការទីផ្សារ»៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ