ទីក្រុងហាណូយ៖ ក្នុងឱកាសអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុន HANEL PT ដែលជាក្រុមហ៊ុនឈានមុខគេមួយរបស់វៀតណាម ក្នុងវិស័យផលិតកម្មគ្រឿងបង្គុំអេឡិចត្រូនិក នាព្រឹកថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ។ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីតភ្ជាប់ និងពង្រឹងបណ្តាញទំនាក់ទំនងជាមួយធុរជនវៀតណាមក្នុងវិស័យបច្ចេកវិទ្យា ព្រមទាំងសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីខ្សែច្រវាក់ផលិតកម្ម និងបច្ចេកវិទ្យាអេឡិចត្រូនិករបស់ប្រទេសវៀតណាម។ក្រុមហ៊ុន HANEL PT ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០ ដោយបានក្លាយជាក្រុមហ៊ុនត្រួសត្រាយផ្លូវក្នុងការផលិត ការកែច្នៃ និងការដំឡើងគ្រឿងបង្គុំអេឡិចត្រូនិកកម្រិតខ្ពស់។ ជាមួយនឹងបទពិសោធន៍ជាង ២ទសវត្សរ៍ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការស្តង់ដារខ្ពស់ជាង ១៩ឆ្នាំ ជាមួយដៃគូជប៉ុន ក្រុមហ៊ុនបានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបចុងក្រោយ ជាមួយនឹងវប្បធម៌ការងារដ៏ល្អិតល្អន់ ប្រកបដោយភាពជាក់លាក់ និងរក្សាបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ