បន្ទាយមានជ័យ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យអាជ្ញាធរ ត្រូវចាប់ខ្លួនអ្នកលួចរត់ពន្ធទំនិញពីថៃ ចូលមកកាន់កម្ពុជា ដោយត្រូវរឹបអូសទ្រព្យសម្បត្តិ ហើយបញ្ជូនទៅជីក និងរែកដី ធ្វើលេណដ្ឋាន នៅតាមព្រំដែន ដោយប្រើប្រាស់កម្លាំងពលកម្មធ្ងន់ធ្ងរ។សម្តេចណែនាំដូចនេះ ក្នុងពេលចុះសួរសុខទុក្ខជនភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ទីតាំងនេះ មានចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ មានប្រសាសន៍ថា "ក្រែងរាល់ថ្ងៃ យើងមានទឹកសុទ្ធ មានមីរបស់ខ្លួនឯងហើយតើហ្អី ម៉េចបានទៅប្រកាច់យកមកធ្វើស្អី ពេលខ្លះនាំជង្គង់មាន់មក អាគេមិនស៊ីជង្គង់មាន់ផង ហើយនាំមកឱ្យខ្មែរស៊ី"។សម្តេចតេជោ បញ្ជាក់ថា ត្រូវចាប់ឱ្យបាន ហើយដកហូតទ្រព្យសម្បត្តិ រួចឱ្យទៅជីកត្រង់សេ ធ្វើពលកម្មឱ្យធ្ងន់។ សម្តេចមានប្រសាសន៍ថា ការលួចរត់ពន្ធទំនិញនេះ បាននាំឱ្យថៃចោទកម្ពុជាថាខ្វះទំនិញ, សម្តេចតបថា តើកម្ពុជាខ្វះទំនិញពីពេលណា ១ឆ្នាំជាងហើយ ល្មមដឹងហើយថា កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ទំនិញខ្លួនឯង។ សម្តេចមានប្រសាសន៍ថា ទំនិញតម្លៃ១០ពាន់លានដុល្លារ ដែលកម្ពុជាធ្លាប់នាំចូលពីថៃមកជារៀងរាល់ឆ្នាំ សូមឱ្យថៃទុកប្រើប្រាស់ខ្លួនឯងចោះ ឯកម្ពុជា ជំនួសវិញដោយប្រើប្រាស់ទំនិញក្នុងស្រុក ហើយប្រសិនបើខ្វះ យើងនាំទំនិញពីវៀតណាម ម៉ាឡេស៊ី ចិន និងសិង្ហបុរី យកមកលក់ក្នុងស្រុកខ្មែរ។សម្តេចលើកពីភាពជាក់ស្តែងមួយថា មានក្រុមហ៊ុនផលិតសាប៊ូក្នុងស្រុកមួយ មុនសង្គ្រាម មួយឆ្នាំលក់បានតែ៣០ម៉ឺនដុល្លារប៉ុណ្ណោះ តែក្រោយសង្គ្រាម មួយឆ្នាំលក់បានរហូតដល់៣លានដុល្លារ។ នេះជាឱកាសមាសមួយ សម្រាប់ការពង្រីកផលិតផលក្នុងស្រុក៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ