បន្ទាយមានជ័យ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដទីនៃកម្ពុជា មានប្រសាសន៍ថា ជនភៀសសឹកសម័យតេជោ-ធិបតី ខុសពីជនភៀសសឹកកាលពីទស្សវត្សឆ្នាំ៧០ និងបានកោតសរសើររាជរដ្ឋាភិបាល ដែលបានរៀបចំឲ្យជនភៀសសឹក បានរស់នៅមានលក្ខណៈល្អប្រសើរ។ ថ្លែងបែបនេះ នាឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋជនភៀសសឹកចំនួន ២៨០៥គ្រួសារ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។សម្ដេចតេជោ ហ៊ុន សែន មានបន្ដថា សម្ដេចពិជាមានការភ្ញាក់ផ្អើល ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស តាមរយៈគណៈកម្មាចំពោះកិច្ច ដែលមានលោក ទេសរដ្ឋមន្ដ្រី គន់ គីម ជាប្រធាន និងមានក្រុមការងារដែលដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ ខិតខំប្រឹងប្រែងជួយដល់ប្រជាពលរដ្ឋ ដែលនេះបានបង្ហាញពីការយកចិត្ដទុកដាក់ និងមិនប្រងើយកន្ដើយពីប្រជាពលរដ្ឋនោះទេ។សម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចបានអញ្ជើញចុះមើលតាមខ្នងផ្ទះមួយចំនួន ដើម្បីដឹងពីសុខទុក្ខផ្ទាល់របស់ពលរដ្ឋ ពលរដ្ឋភាគច្រើនបានប្រកបរបរផ្សេងៗនៅទីនេះ ដោយសម្ដេចតេជោ បន្ដថា ផ្ទះដែលបានធ្វើជូនពលរដ្ឋភៀសសឹកនេះ គឺមានលក្ខណៈល្អប្រសើរ ដោយមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ប្រកបដោយការសន្សំសំចៃ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ