កណ្តាល៖ នៅរសៀលថ្ងៃទី០៨ ខែមិថុនា លោក គួច ចំរើនអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរក្រុងសំពៅពូន បានចុះធ្វើរដ្ឋបាលចំហរ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ដើម្បីបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីមូលដ្ឋានខេត្តកណ្តាល។ក្នុងឱកាសចុះធ្វើរដ្ឋបាលនេះដែរ លោក គួច ចំរើន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមផ្ដល់ព័ត៌មាន ឬទីតាំងដែលសង្ស័យប្រព្រឹត្ត Online Scams ក្នុងខេត្តកណ្ដាល ជាសម្ងាត់ ដើម្បីឈានដល់ការបង្ក្រាបទីតាំងទាំងនោះ និងជូនរង្វាន់ ព្រមទាំងរក្សាការសម្ងាត់ជូនផងដែរ។ ចំពោះប្រជាពលរដ្ឋដែលមានផ្ទះជួលឱ្យជនបរទេស ត្រូវរាយការណ៍ជូនដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ដើម្បីបញ្ជៀសឲ្យបាននូវការលួចលាក់ប្រព្រឹត្តបទល្មើស Online Scams។ជាមួយគ្នានេះដែរ លោកអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក ទាំងអស់ ត្រូវបន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដោយត្រូវប្រើប្រាស់ឥរិយាបថទន់ភ្លន់ ស្នើសុំដល់ម្ចាស់ទីតាំងឬផ្ទះ ដែលមានការសង្ស័យ ឱ្យពួកគាត់ចូលរួមជាមួយអាជ្ញាធរដើម្បីធ្វើការពិនិត្យ ហើយមិនត្រូវប្រព្រឹត្តនូវអ្វីដែលប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ នៅពេលដែលចុះពិនិត្យរដ្ឋបាលនោះទេ។ ក្នុងករណីពិនិត្យឃើញមានបទល្មើស Online Scams ត្រូវធ្វើការបង្ក្រាប និងរាយការណ៍ជាបន្ទាន់ ដើម្បីឈានដល់ការបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីមូលដ្ឋានខេត្តកណ្តាល។គួរបញ្ជាក់ផងដែរថា ការធ្វើរដ្ឋបាលចំហរ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន គឺមិនបានរកឃើញបទល្មើស Online Scams ថ្មីណាមួយដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រនេះឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ