ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អូស្ត្រាលីផ្តល់ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការស្តារឡើងវិញ និងសកម្មភាពមីននៅតាមសហគមន៍រងផលប៉ះពាល់តាមព្រំដែនកម្ពុជា
Mon,08 June 2026 (Time 07:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

ភ្នំពេញ៖ តាងនាមឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទានរវាងប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ និងសកម្មភាពមីននៅតាមសហគមន៍រងផលប៉ះពាល់តាមព្រំដែនកម្ពុជា។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តឡើងនៅទីស្នាក់ការអាជ្ញាធរមីន ក្រោមការចូលរួមចុះហត្ថលេខារវាង លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោក Enrico Gaveglia អ្នកតំណាង UNDP ប្រចាំកម្ពុជា។

តាមកិច្ចព្រមព្រៀង ប្រទេសអូស្ត្រាលីបានផ្តល់វិភាគទានចំនួន ១.៥ លានដុល្លារអូស្រ្តាលី តាមរយៈគម្រោង “បោសសម្អាតដើម្បីលទ្ធផល ដំណាក់កាលទី V (CfR-V)” ដែលជាគម្រោងមានម្ចាស់ជំនួយចម្រុះ រួមមានរដ្ឋាភិបាលកម្ពុជា អ៊ីតាលី លុចសំបួ និងនូវែលសេឡង់ និងអនុវត្តរួមគ្នាដោយអាជ្ញាធរមីន និង UNDP។

ជំនួយនេះនឹងគាំទ្រការងារបោសសម្អាតមីន ការអប់រំអំពីហានិភ័យយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផ្លាស់ទីលំនៅ ព្រមទាំងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចសង្គមនៅខេត្តចំនួន ៤ រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងព្រះវិហារ ដែលជាខេត្តរងផលប៉ះពាល់ខ្លាំងដោយសារជម្លោះតាមព្រំដែនកម្ពុជា–ថៃ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា សកម្មភាពមីននៅកម្ពុជា គឺជាដៃគូអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌យូរអង្វែងដ៏សំខាន់បំផុតមួយរបស់កម្ពុជា។

ចាប់តាំងពីឆ្នាំ ១៩៩២ មក ថវិកាប្រមាណជាង ១ ពាន់លានដុល្លារត្រូវបានវិនិយោគលើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ការជួយជនរងគ្រោះ និងការការពារសហគមន៍ ដែលក្នុងនោះប្រមាណ ៧០ ភាគរយ ជាជំនួយពីសហគមន៍អន្តរជាតិ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការវិនិយោគជាតិប្រកបដោយនិរន្តរភាពលើសកម្មភាពមីន។

លោកទេសរដ្ឋមន្រ្តីបន្ថែមថា អូស្ត្រាលីគឺជាដៃគូសកម្មភាពមីនដែលគួរឱ្យទុកចិត្តមួយរបស់កម្ពុជា តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ និងបានគាំទ្រគម្រោង CfR តាំងពីដំណាក់កាលទី១ ឆ្នាំ២០០៦ ដោយមានវិភាគទានសរុប ៤៥.៣១ លានដុល្លារអូស្ត្រាលី។ ការចូលរួមចំណែកក្នុងដំណាក់កាលទី៥នេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រសហគមន៍រងផលប៉ះពាល់ ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះ UNDP ដែលបានឈរជាមួយអាជ្ញាធរមីនជិត ២០ ឆ្នាំកន្លងមក តាមរយៈគម្រោង CfR ដែលបានរួមចំណែករំដោះផ្ទៃដីប្រមាណ ៤២៧ គីឡូម៉ែត្រការ៉េ ជូនប្រជាពលរដ្ឋកម្ពុជា ស្មើនឹង ១៣.៥ ភាគរយនៃលទ្ធផលសរុបនៃការបោសសម្អាតទូទាំងប្រទេស៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ