ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងសាធារណការ ត្រៀមដាក់ឱ្យអនុវត្តសាកល្បងឧបករណ៍សេនស័រ (Sensor) តាមដានរថយន្តធំៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
Mon,08 June 2026 (Time 05:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំផ្ទាល់របស់លោក ប៉េង ពោធិ៍នា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការងារសុវត្ថិភាពចរាចរណ៍ ដោយបានប្រកាសត្រៀមដាក់ឱ្យអនុវត្តសាកល្បងឧបករណ៍តាមដានចរាចរណ៍រថយន្ត (សេនស័រ-Sensor) ក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងគោលដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងបំពាក់ឧបករណ៍សេនស័រនេះ ធ្វើឡើងក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងជំហានដំបូង ក្រសួងនឹងផ្តោតការបំពាក់លើប្រភេទរថយន្តគោលដៅសំខាន់ៗ រួមមាន៖ រថយន្តដឹកអ្នកដំណើរធុនធំ, រថយន្តដឹកកម្មករ-កម្មការិនី និងរថយន្តដឹកទំនិញធុនធ្ងន់ ដែលធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោក។

ការសម្រេចជ្រើសរើសយកបច្ចេកវិទ្យានេះមកអនុវត្ត គឺធ្វើឡើងស្របតាមស្ថានភាពជាក់ស្តែង និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ផ្អែកតាមលទ្ធផលនៃការសិក្សាកន្លងមក ឧបករណ៍សេនស័រតាមដានចរាចរណ៍នេះ មានសមត្ថភាពខ្ពស់ក្នុងការត្រួតពិនិត្យទិន្នន័យពេលវេលាជាក់ស្តែង (Real-time data) លើដំណើរការរបស់រថយន្ត, តាមដានការប្រើប្រាស់ប្រេងឥន្ធនៈ, ពិនិត្យអាកប្បកិរិយារបស់អ្នកបើកបរក្នុងពេលបើកបរ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយការចំណាយ និងពង្រឹងសុវត្ថិភាព។

លោកអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា គម្រោងនេះ ត្រូវបានរៀបចំជាប្រកាស ដែលមានចែងក្នុងអនុក្រឹត្យស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោក នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករួចរាល់ហើយ។

ទន្ទឹមនឹងការដាក់ពង្រាយបច្ចេកវិទ្យាថ្មីនេះ ក្រសួងក៏មានផែនការប្រមូលផ្តុំអ្នកបើកបររថយន្តទាំងនោះ មកធ្វើការបណ្តុះបណ្តាលបន្ថែមផ្ដោតលើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងពេលឆាប់ៗខាងមុខនេះដូចគ្នា ដើម្បីជួយក្រើនរំលឹក និងជំរុញឱ្យអ្នកបើកបរគ្រប់រូបចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ