ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀរគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ
Sun,07 June 2026 (Time 05:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 19នាក់)

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីជិះកង់ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» ក្នុងគោលបំណងកៀរគរថវិកាចូលរួមគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក្រោមវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោកស្រី ជ័យ ណារី អ៊ុំ រាត្រី និងលោក ប្លែក វ៉ារី ប្រធានប្រឹក្សាខេត្ត មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជន សហគ្រិន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងបេីកយុទ្ធនាការ លោក អ៊ុំ រាត្រី បានថ្លែងអំណរគុណនិងសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ សប្បុរសធម៌ទាំងអស់ ដែលបានចំណាយទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួន មកចូលរួមក្នុងយុទ្ធនាការ ជួយដល់កុមារកម្ពុជា។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា កុមារ គឺជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់អនាគតរបស់ប្រទេសជាតិ។ ការគិតគូរពីសុខុមាលភាព អាហារូបត្ថម្ភ និងការអប់រំរបស់កុមារ គឺជាកាតព្វកិច្ចដ៏ចម្បងរបស់យើង ជាពិសេសអាណាព្យាបាលគ្រប់រូបត្រូវតែយកចិត្តទុកដាក់។

ការបំផុសស្មារតី «ខ្មែរជួយខ្មែរ» លោក អ៊ុំ រាត្រី បានសង្កត់ធ្ងន់ថា ៖ «ថវិកា ១ម៉ឺនរៀល របស់បងប្អូនម្នាក់ៗ មើលទៅហាក់ដូចជាតិចតួច ប៉ុន្តែបើរួមគ្នារាប់ម៉ឺននាក់ រាបលាននាក់ទូទាំងប្រទេស វានឹងក្លាយជាចរន្តថវិកាដ៏មហាសាល។ នេះគឺជាស្តែងចេញពីស្មារតី "ខ្មែរជួយខ្មែរ" ក្នុងនាមជាឈាមជ័រតែមួយ ស្រឡាញ់ និងជួយសង្គ្រោះជីវិតកុមារកម្ពុជាដូចៗគ្នា»។ ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់សប្បុរសជន វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្តបន្ទាយមានជ័យ បន្តចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ជាបន្តបន្ទាប់ទៀត ដើម្បីមន្ទីរពេទ្យមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តបេសកកម្មដ៏បរិសុទ្ធជួយដល់កុមារកម្ពុជា។

យុទ្ធនាការនេះ មិនត្រឹមតែជាការចូលរួមលើកកម្ពស់សុខភាព និងកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចលនាជាតិមួយដ៏មានសារៈសំខាន់ ក្នុងការប្រមូលនូវថវិកាពីសប្បុរសជនគ្រប់ទិសទី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទ្រទ្រង់ និងរក្សានូវកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បន្តបេសកកម្ម ក្នុងការពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារកម្ពុជាក្នុងមួយឆ្នាំៗរាប់លាននាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ