បន្ទាយមានជ័យ ៖អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងបទបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យព្រមទាំងមានការសម្របសម្រួលនីនីតិវិធីដោយ ឯកឧត្ដម កេីត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយជ័យនិងមានការរាយការណ៍ពីប្រជាពលរដ្ឋមានមុខសញ្ញាដែលគួរឲ្យសង្ស័យ នៅចំនុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ង៦និង១៥នាទៅល្ងាចថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសឡ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្ក្រាប០១ករណី បទល្មើសជាក់ស្តែង ពីបទ រក្សាទុក ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងប្រេីប្រាស់នៅអាវុធខុសច្បាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ ចំនួន០៥នាក់ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ ។លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត បានអោយដឹងថា ÷ ជនសង្ស័យសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ៖១/-ឈ្មោះ SILTHAAI KEDUNGភេទប្រុស អាយុ២៨ឆ្នាំ២/-ឈ្មោះ YUTTHA POOM NAMWONGភេទប្រុស អាយុ២៩ឆ្នាំ ។៣/-ឈ្មោះ YUTTAPONG NAMWONG ភេទប្រុស អាយុ២៩ឆ្នាំ ។៤/-ឈ្មោះ PARNITEP ASSAPAN ភេទប្រុស អាយុ២៧ឆ្នាំ ៥/-ឈ្មោះ SARUWOOT SANGSIL ភេទប្រុស អាយុ២៨ឆ្នាំ ។ក្នុងកិច្ចប្រតិបត្តិការនេះលោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត បានបញ្ជាក់ថថា វត្ថុតាងដកហូតបានរួមមាន÷- កាំភ្លើងខ្លី០១ដើម និងគ្រាប់ចំនួន០៥គ្រាប់។– ម្សៅម៉តសថ្លាចំនួន០១ថង់ ស្មើទម្ងន់០,៥២ក្រាមសាច់ថ្នាំសុទ្ធ ។– លិខិតឆ្លងដែន០៥ក្បាល។– ទូរស័ព្ទចំនួន០៥គ្រឿង។– សារាងចាក់ចំនួន០៤ ដើម។– ជញ្ជីងថ្លឹងថ្នាំចំនួន០៣គ្រឿង។– ឧបករណ៍អ៊ុតថង់ចំនួន០២គ្រឿង។– ដបសម្រាប់ជក់ចំនួន០៤ ។– ក្បាលវែបចំនួន០២ថង់។– ទឹកថ្នាំបញ្ជូនក្នុងក្បាលវែបចំនួន០៥ដប។– ក្បាលវែបមានទឹក វេចខ្ចប់រួចចំនួន៧០កញ្ចប់។– ឧបករណ៍សម្រាប់ជក់មួយចំនួន ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ