ភ្នំពេញ៖ ដំណើរការកែសន្លឹកកិច្ចការ បូកពិន្ទុ និងផ្ទៀងផ្ទាត់សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នចំនួន ៣ បានឈានដល់ទីបញ្ចប់។ នេះគឺជាដំណាក់កាល ដ៏មានសារៈសំខាន់ បំផុតមួយ មុនពេលឈានដល់ការប្រកាសលទ្ធផលជាផ្លូវការ ខណៈដែលកាលពីល្ងាចថ្ងៃទី៤ ខែមិថុនា លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញពិនិត្យ និងចុះហត្ថលេខាលើលទ្ធផលប្រឡងដោយផ្ទាល់។ការចុះហត្ថលេខាបញ្ជាក់លទ្ធផលនេះ ត្រូវបានធ្វើឡើងនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដោយមានវត្តមានចូលរួមពីសំណាក់លោកឧបនាយករដ្ឋ មន្ត្រី ហ៊ុន ម៉ានី (ក្នុងនាមជាប្រធានគណៈកម្ម ការរៀបចំការប្រឡងប្រជែង) រួមជាមួយសមាជិក-សមាជិកានៃគណៈកម្មការ អនុគណៈកម្មការនានា តំណាងក្រសួងសាមីទាំង៣ អង្គភាពពាក់ព័ន្ធ និងអ្នក សង្កេតការណ៍យ៉ាងច្រើនកុះករ ដើម្បីធានាបាននូវតម្លាភាព និងសុក្រឹត ភាពពេញលេញ។លទ្ធផលដែលត្រូវបានចុះហត្ថលេខានៅក្នុងដំណាក់កាលដ៏សំខាន់នេះ រួមមាន ការជ្រើសរើសបេក្ខជនជាប់ជាស្ថាពរសម្រាប់ក្របខ័ណ្ឌក្រសួងយុត្តិធម៌ និងការជ្រើសរើសបេក្ខជនប្រឡងជាប់ដំណាក់កាលទី១ (វិញ្ញាសា សរសេរលើកទី១) សម្រាប់ក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ។ការឈានដល់ការចុះហត្ថលេខាលើលទ្ធផលនេះ គឺជាការបិទបញ្ចប់ដោយជោគជ័យនូវនីតិវិធីនៃការកែ និងស្រង់ពិន្ទុដ៏តឹងរ៉ឹងបំផុតក្រោមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការដែលរៀបចំដោយក្រសួងមុខងារសាធារណៈ បានបង្ហាញឲ្យដឹងថា សម្រាប់ក្របខណ្ឌក្រសួងយុត្តិធម៌ សម័យប្រឡងទី២៩ ខែឧសភា ឆ្នាំ២០២៦ បេក្ខជនជាប់ស្ថាពរ ២៦នាក់ (ស្ត្រី ៥នាក់) លើតម្រូវការ ៤៥នាក់ ។ការប្រឡងក្របខណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសម័យប្រឡងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បេក្ខជនជាប់ស្ថាពរឧបសម្ព័ន្ធទី១ មានតម្រូវការ សរុប ១០នាក់ សម្រាប់ ៦មុខជំនាញ ក្នុងនោះ បេក្ខជនជាប់ស្ថាពរ ចំនួន ១០នាក់ (ស្រី្ត ៤នាក់)។ បេក្ខជន ជាប់ស្ថាពរឧបសម្ព័ន្ធទី២ គឺមានតម្រូវការបេក្ខជនសរុប ៣០នាក់ សម្រាប់ ១៧ ជំនាញ។ រីឯបេក្ខជនដែលមានសិទ្ធិបន្តប្រឡងវគ្គសម្ភាសន៍មានចំនួន ៤៦នាក់ (ស្រី្ត១៥ នាក់)សម្រាប់ការប្រឡងក្របខណ្ឌក្រសួងការបរទេស (តម្រូវការសរុប៥២នាក់) សម័យប្រឡង កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦។ បេក្ខជនជាប់ជាស្ថាពរសម្រាប់ឧបសម្ព័ន្ធទី១ (មុខតំណែងគាំទ្រ) ក្រសួង មានតម្រូវការបេក្ខជនសរុប ៥ នាក់ សម្រាប់ ៥មុខជំនាញ ជ្រើសរើសបានបេក្ខជនជាប់ជាស្ថាពរ ៥នាក់ (ស្រ្តី១នាក់) និងបម្រុង១៣នាក់ ។ចំពោះបេក្ខជនឧបសម្ព័ន្ធទី២ (មុខតំណែងវិជ្ជាជីរៈវិស័យការបរទេស) តម្រូវការសរុប ៣៨នាក់ សម្រាប់ ៦ជំនាញឯកទេស។ ក្នុងនោះ បេក្ខជនមានសិទ្ធបន្តប្រឡងវគ្គសម្ភាសន៍មានចំនួន ៥៤ នាក់។រីឯបេក្ខជនជាប់ជាស្ថាពរសម្រាប់ឧបសម្ព័ន្ធទី៣ (សម្រាប់មុខតំណែងវិជ្ជាជីវៈ វិស័យការបរទេស) គឺមានតម្រូវការសរុប ៩នាក់ សម្រាប់ ៦ជំនាញឯកទេសហើយ បេក្ខជនដែលមានសិទ្ធបន្តប្រឡងវគ្គសម្ភាសន៍មានចំនួន ១៥នាក់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ