ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់
Thu,04 June 2026 (Time 09:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 41នាក់)

ប៉េកាំង៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ចិនបាននិយាយថា ខ្លួនបានដាក់បម្រាមធ្វើដំណើរទៅលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែការបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដែលមានផលប៉ះពាល់នយោបាយធ្ងន់ធ្ងរ ហើយស្មើទៅនឹងការលូកលាន់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។

ស្ថានទូតចិននៅទីក្រុងវែលីងតោន បាននិយាយថា សមាជិកសភានូវែលសេឡង់ទាំង៤រូប បានចចេសធ្វើដំណើរទៅកោះតៃវ៉ាន់កាលពីខែឧសភា ជាទីដែលពួកគេបានជួបជាមួយ មេដឹកនាំរងតៃវ៉ាន់ លោកស្រី Hsiao Bi-khim ទោះបីមានការព្រមានជាមុនម្តងហើយម្តងទៀតយ៉ាងណាក៏ដោយ។ ជាលទ្ធផល ពួកគេនឹងត្រូវហាមឃាត់មិនឱ្យជាន់ទឹកដីប្រទេសចិនឡើយ។

អ្នកនាំពាក្យស្ថានទូតចិន បានបន្ថែមថា «ភាគីនូវែលសេឡង់មិនគួរភ្ញាក់ផ្អើលចំពោះរឿងនេះទេ ព្រោះអ្នកដែលហ៊ានឈានជើងឆ្លងបន្ទាត់ក្រហម ស្តីពីបញ្ហាតៃវ៉ាន់ នឹងត្រូវប្រឈមមុខជាមួយផលវិបាក។

នូវែលសេឡង់បានសម្តែងក្តីបារម្ភ ជុំវិញការដាក់បម្រាមរបស់ទីក្រុងប៉េកាំង ហើយបានអះអាងថា សមាជិកសភារបស់ខ្លួនកន្លងមក ធ្លាប់ធ្វើទស្សនកិច្ច ទៅកាន់តៃវ៉ាន់ អស់រយៈពេលច្រើនទសវត្សរ៍មកហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ