ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា
Thu,04 June 2026 (Time 09:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 28នាក់)

បរទេស៖ បើយោងតាមការលើកឡើងរបស់វិទ្យាស្ថានគៀល (Kiel) នៃប្រទេសអាល្លឺម៉ង់ ដែលជាស្ថាប័នតាមដានជំនួយយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌ដល់អ៊ុយក្រែន ទម្លាយចេញនៅថ្ងៃព្រហស្បតិ៍ទី៤ ខែមិថុនា បានបញ្ជាក់ថា បច្ចុប្បន្ន វិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា ដោយសារទទួលបានកញ្ចប់ថវិកាជំនួយយោធារាប់ពាន់លានដុល្លារពីបណ្តាប្រទេសនៅសហភាពអឺរ៉ុប បន្ទាប់ពីមូលនិធិឧបត្ថម្ភពីសហរដ្ឋអាម៉េរិកត្រូវបានបញ្ចប់។

ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៦នេះ ១២ភាគរយនៃជំនួយយោធារបស់សហភាពអឺរ៉ុបទៅកាន់អ៊ុយក្រែន ត្រូវបានបែងចែកសម្រាប់ការផលិតដ្រូន។ ក្នុងចំណោមជំនួយយោធាចំនួន១៤,៣ពាន់លានដុល្លារ ដែលត្រូវបានបែងចែកដោយបណ្តាប្រទេសអឺរ៉ុបចាប់ពីខែមករា ដល់ខែមេសា មានទឹកប្រាក់ចំនួន១,៧៤ពាន់លានដុល្លារ ត្រូវបានកំណត់ទុកសម្រាប់តែការផលិតដ្រូន។

កញ្ចប់ថវិកាជំនួយ ដែលបែងចែកសម្រាប់ដ្រូនបានកើនឡើងឡើង៣ដងនៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ដោយនិន្នាការនេះ បានបន្តកើនឡើងយ៉ាងលឿននៅក្នុងខែមីនា និងមេសា។ ចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅថា នឹងផ្តល់ដ្រូនចំនួន១២០០០០គ្រឿង ដល់អ៊ុយក្រែន។

ចំណែកប្រទេសអាល្លឺម៉ង់ និងន័រវែស ក្នុងមួយប្រទេសៗបានផ្តល់ថវិកាចំនួន៥៨០លានដុល្លារ ហើយប្រទេសហូឡង់បានផ្តល់២៩០លានដុល្លារ ដើម្បីជួយអ៊ុយក្រែនក្នុងការទិញយកអាវុធសម័យទំនើបទាំងនេះ ដែលបានក្លាយជាឧបករណ៍ដ៏សំខាន់មិនអាចខ្វះបាន ក្នុងការវាយបកទៅនឹងការវាយប្រហាររបស់រុស្ស៊ី។ អ៊ុយក្រែន បានអះអាងថា ខ្លួនកំពុងក្លាយជាប្រទេសឯកទេសឈានមុខគេលើពិភពលោក ខាងផ្នែកដ្រូន។

ជាមួយគ្នានេះដែរ ចំនួននៃបណ្តាប្រទេសក្នុងតំន់អឺរ៉ុបកាន់តែច្រើនឡើង ដូចជា៖ ហ្វាំងឡង់ ដាណឺម៉ាក និងអង់គ្លេស កំពុងផលិតដ្រូនសម្រាប់ផ្គត់ផ្គង់ក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ ជាមួយក្រុមហ៊ុនអ៊ុយក្រែន ដែលកំពុងផ្លាស់ប្ដូរទីតាំងផលិតកម្មមួយផ្នែករបស់ពួកគេទៅកាន់ប្រទេសសម្ព័ន្ធមិត្ត។

ជាចុងក្រោយ លោក គ្រីស្តូហ្វ ត្រេបេស (Christophe Trebesch) នាយកផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានគៀល បានអះអាងថា៖«ម្ចាស់ជំនួយអឺរ៉ុប ឥឡូវនេះ កំពុងឈានជើងចូលទៅក្នុងការផ្ដល់ហិរញ្ញប្បទាន និងការផលិតដ្រូនក្នុងទំហំទ្រង់ទ្រាយធំ»៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ