ហ៊្សេរុយសាឡិម៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ សម្រាប់ ពេល បច្ចុប្បន្ន ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានសេចក្តីប្រកាសយល់ព្រម លើការអនុវត្តបទឈប់បាញ់ឡើងវិញ។លោក Katz លើកឡើងថាយោធាអ៉ីស្រាអែល នឹងបន្តស្ថិតនៅភាគខាងត្បូងលីបង់ លើទីតាំងដែលខ្លួនកំពុងគ្រប់គ្រង ជាផ្នែកមួយនៃអ្វីដែលរដ្ឋាភិបាលអ៉ីស្រាអែល ហៅថាជាតំបន់ការពារពលរដ្ឋភាគខាងជើងអ៉ីស្រាអែល ពីការវាយប្រហារដោយក្រុមហេសបូឡា។លោក Katz បានលើកឡើងទៀតថា អ៉ីស្រាអែលនឹងបន្តកម្ចាត់ហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម នៅទីតាំងនោះ ហើយថាអ៉ីស្រាអែលមានសេរីភាពក្នុងការធ្វើសកម្មភាព និងមានការគាំទ្រពីសហរដ្ឋអាមេរិក ដើម្បីវាយប្រហារទីក្រុងបេរូត ជាការឆ្លើយតបទៅនឹងការវាយប្រហារ មកលើសហគមន៍អ៉ីស្រាអែល៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ