ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យលើសពីការរំពឹងទុក និងបានចេញសេចក្តីថ្លែងការណ៍រួម ដោយបានគូសបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់រដ្ឋបាលគយអាស៊ាន ក្នុងការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់
Thu,04 June 2026 (Time 06:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 19នាក់)

ភ្នំពេញ៖ កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ រយៈពេល៣ថ្ងៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ នាវេលាថ្ងៃត្រង់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ចប់ដោយជោគជ័យលើសពីការរំពឹងទុក និងបានទទួលការកោតសរសើរ ពីរដ្ឋបាលគយអាស៊ាន រដ្ឋបាលគយដៃគូអាស៊ាន និងផ្នែកឯកជនប្រចាំតំបន់អាស៊ាន ដោយអង្គប្រជុំបានអនុម័តលើឯកសារចំនួន ៤ និងបានចេញសេចក្តីថ្លែងការណ៍រួម ដោយបានគូសបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់រដ្ឋបាលគយអាស៊ាន ក្នុងការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់។

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំ បានថ្លែងថា អង្គប្រជុំបានអនុម័តលើឯកសារចំនួន ៤ រួមមាន៖ ១.លក្ខខណ្ឌយោងសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលគយអាស៊ាន និងរដ្ឋបាលគយជប៉ុន ស្តីពីការចែករំលែកព័ត៌មានពាក់ព័ន្ធករណីរឹបអូសទំនិញ, ២. លក្ខខណ្ឌយោងសម្រាប់កិច្ចសហប្រតិបត្តិបត្តិការ រវាងរដ្ឋបាលគយអាស៊ាន និងរដ្ឋបាលគយកូរ៉េ ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់ ឱ្យបានទាន់ពេល ៣.មគ្គុទេសក៍ ស្តីពីការកែទម្រង់និងទំនើបកម្មគយអាស៊ាន និង ៤.ផែនទីបង្ហាញផ្លូវនៃប្រព័ន្ធបញ្ជរតែមួយស៊ាន ជំនាន់២.០០ (ASW 2.0) សម្រាប់ឆ្នាំ២០២៦-២០៣០។

ជាមួយនេះ អង្គប្រជុំបានអនុម័តលើ ១.អាណត្តិថ្មីរបស់ប្រធាន អនុក្រុមការងារស្តីពីប្រព័ន្ធឆ្លងកាត់គយអាស៊ាន (SWG-ACTS) សម្រាប់ឆ្នាំ ២០២៦-២០២៨ ដែលត្រូវដឹកនាំ ដោយរដ្ឋបាលគយម៉ាឡេស៊ី, ២. ពន្យាអាណត្តិប្រធានអនុក្រុមការងារបច្ចេកទេស ស្តីពីចំណាត់ថ្នាក់ទំនិញ (TSWGC) សម្រាប់ឆ្នាំ២០២៦-២០២៧ ដែលត្រូវដឹកនាំដោយរដ្ឋបាលគយឥណ្ឌូណេស៊ី និង៣. កាលវិភាគកិច្ចប្រជុំនានាក្រោមឆ័ត្រ កិច្ចសហប្រតិបត្តការគយអាស៊ាន សម្រាប់រយៈពេលពីខែកក្កដា ឆ្នាំ២០២៦ ដល់ខែ មិថុនា ឆ្នាំ២០២៧។

លោក គុណ ញឹម បានបន្ថែមថា កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ បានចេញនូវសេចក្តីថ្លែងការណ៍រួម ដោយបានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលគយអាស៊ាន ក្នុងការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ ភាពធន់នៃខ្សែច្រវាក់ ផ្គត់ផ្គង់ និងការធ្វើទំនើបកម្មគយ ស្របពេលពិភពលោក កំពុងប្រឈមនឹងបញ្ហាថ្មីៗ ដូចជា ភាពតានតឹង ភូមិសាស្ត្រនយោបាយ ជម្លោះនៅមជ្ឈិមបូព៌ា ជាដើម ដែលបានបន្តប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ។

អគ្គនាយកគយអាស៊ាន បានបញ្ជាក់ជាថ្មី នូវការខិតខំប្រឹងប្រែងពង្រីកឌីជីថលភាវូបនីយកម្មនីតិវិធីគយ តាមរយៈប្រព័ន្ធបញ្ជរតែមួយអាស៊ាន, បានស្វាគមន៍វឌ្ឍនភាព នៃគំនិតផ្តួចផ្តើមសំខាន់ៗ ក្នុងតំបន់ រួមមាន៖ ការរៀបចំ AEO MRA រវាងរដ្ឋបាលគយក្នុងតំបន់ និងបន្តពង្រីក AEO-MRA ជាមួយរដ្ឋបាលគយដៃគូអាស៊ាន, ពង្រីក វិសាលភាពប្រព័ន្ធឆ្លងកាត់គយអាស៊ាន ទាំងក្នុងតំបន់ និងពិនិត្យលទ្ធភាពតភ្ជាប់ជាមួយប្រទេសចិន។

សូមជម្រាបថា អគ្គនាយកគយអាស៊ាន ក៏បានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នា ជាមួយគណៈប្រតិភូនៃរដ្ឋបាលគយអូស្ត្រាលី, រដ្ឋបាលគយចិន, រដ្ឋបាលគយជប៉ុន, រដ្ឋបាលគយកូរ៉េ និងអង្គការគយពិភពលោក (WCO) ដើម្បីបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ ដើម្បីឆ្លើយតបនឹងបរិបទស្ថានភាពសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស នាពេលចុងក្រោយនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ