ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមកិច្ចពិភាក្សារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងអគ្គនាយកគយអាស៊ាន
Thu,04 June 2026 (Time 03:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួម «កិច្ចពិភាក្សារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងអគ្គនាយកគយអាស៊ាន»។ កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី ៣៥។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាធុរកិច្ចបានដាក់ស្នើនូវឯកសារទស្សនាទាន ដោយផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. ការសម្រួលនីតិវិធីទំនិញជាប់កម្រិត (Restricted Goods Streamlining): ស្នើលុបបំបាត់ការចុះបញ្ជីស្ទួន ការត្រួតពិនិត្យ និងការដាក់បន្ទុកស្នើសុំអាជ្ញាប័ណ្ណ សម្រាប់ផលិតផលគ្រឿងសំអាង ម្ហូបអាហារ គ្រឿងអេឡិចត្រូនិច និងឧបករណ៍វេជ្ជសាស្ត្រ ដែលបានអនុលោមតាមស្តង់ដារបច្ចេកទេសរបស់អាស៊ានរួចរាល់។

២. ការធ្វើសាមញ្ញកម្មនីតិវិធីសម្រាប់សហគ្រាសមីគ្រូ សហគ្រាសធុនតូច និងមធ្យម។
៣. ការធ្វើទំនើបកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន (Modernized Cross-Border E-Commerce): រៀបចំឱ្យមានសំណុំទិន្នន័យដែលមានភាពស៊ីសង្វាក់គ្នា (Harmonised Data Set) ក៏ដូចជាគំរូប្រមូលពន្ធពីអ្នកលក់ (Vendor-Collection Model)។
៤. កាបង្កើតនីតិវិធីលឿនសម្រាប់អាស៊ាន (Express Clearance Lanes): បង្កើតក្របខ័ណ្ឌនីតិវិធីលឿនសម្រាប់តំបន់ (Regional Express Lane Framework) ក៏ដូចជាការទទួលស្គាល់ប្រតិបត្តិករពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន (CBEO)។

កិច្ចពិភាក្សារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងអគ្គនាយកគយអាស៊ាន គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំគយនៃប្រទេសជាសមាជិកអាស៊ានទាំងអស់ ក្នុងការជួបពិភាក្សាដោយផ្ទាល់ជាមួយតំណាងវិស័យឯកជន លើបញ្ហាពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម នីតិវិធីគយ និងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ