ព្រះវិហារ៖ មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សហការជាមួយមន្ត្រីអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត បានចុះធ្វើបច្ចុប្បន្នភាពទិន្នន័យយានដ្ឋានជួសជុល និងកែច្នៃដំឡើងរថយន្ត ព្រមទាំងជំរុញម្ចាស់យានដ្ឋានឱ្យចុះបញ្ជីថ្មី និងបន្តសុពលភាពលិខិតអនុញ្ញាតធ្វើអាជីវកម្ម ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។សកម្មភាពនេះ ត្រូវបានអនុវត្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅស្រុកជាំក្សាន្ត ស្រុកគូលែន និងក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យអាជីវកម្មយានដ្ឋាន និងពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យដឹកជញ្ជូន។ក្នុងឱកាសនោះ ក្រុមការងារបានផ្សព្វផ្សាយពីនីតិវិធីចុះបញ្ជីថ្មី និងបន្តសុពលភាពលិខិតអនុញ្ញាតធ្វើអាកម្មយានដ្ឋានជួសជុល និងកែច្នៃដំឡើងរថយន្ត ដោយណែនាំម្ចាស់អាជីវកម្មឱ្យដាក់ពាក្យស្នើសុំតាមរយៈយន្តការច្រកចេញចូលតែមួយរដ្ឋបាលខេត្ត ដើម្បីធានាបាននូវភាពស្របច្បាប់ និងងាយស្រួលក្នុងការផ្តល់សេវាសាធារណៈ។ជាមួយគ្នានេះ ក្រុមការងារ ក៏បានចែកជូនស្ទីកឃ័រអប់រំសុវត្ថិភាពចរាចរណ៍ក្រោមប្រធានបទ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងផ្ទាំងកំណត់ទំហំទ្រុងរថយន្ត ដើម្បីបង្កើនការយល់ដឹង និងជំរុញការគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ