ភ្នំពេញ៖ លោក ឈួន វិន រដ្ឋលេខាធិការ និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ស្រុកពញាក្រែក (ប្រសព្វផ្លូវជាតិលេខ៧) បានចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៨ជាក់ស្តែង ដោយមានការចូលរួមពីសមាជិក-សមាជិកាគម្រោង និងមន្ត្រីពាក់ព័ន្ធ។ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពផ្លូវជាក់ស្តែង ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាពគម្រោង និងរៀបចំផែនការធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៨។គម្រោងនេះ មានគោលដៅលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន និងពង្រឹងសក្តានុពលនៃការតភ្ជាប់ចរាចរណ៍ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនឱ្យកាន់តែប្រសើរឡើង។សូមបញ្ជាក់ថា ផ្លូវជាតិលេខ៨ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រមួយនៅភាគខាងកើតប្រទេស ដែលមានប្រវែងជាង ១២៥គីឡូម៉ែត្រ តភ្ជាប់ពីស្ពានព្រែកតាមាក់ទៅកាន់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងភ្ជាប់ទៅបណ្តាញផ្លូវជាតិសំខាន់ៗជាច្រើន ដោយដើរតួនាទីសំខាន់ក្នុងការដឹកជញ្ជូនទំនិញ ពង្រឹងការតភ្ជាប់តំបន់ និងជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។ផ្លូវជាតិលេខ៨ ក៏ជាខ្សែផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលតភ្ជាប់រាជធានីភ្នំពេញទៅកាន់បណ្តាខេត្តភាគខាងកើត និងតំបន់ព្រំដែនកម្ពុជា-វៀតណាម។ ការសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងវិញនាពេលនេះ ត្រូវបានរំពឹងថានឹងរួមចំណែកលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កាត់បន្ថយពេលវេលាធ្វើដំណើរ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ