សហរដ្ឋអាម៉េរិក៖ ក្រសួងការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានបង្ហាញការគាំទ្រចំពោះសេចក្តីព្រាងច្បាប់ថ្មី ក្នុងការផ្តល់សិទ្ធិអំណាចពេញលេញដល់ប្រធានាធិបតី ដើម្បីដាក់ពន្ធគយ និងទណ្ឌកម្មលើបណ្តាប្រទេសទាំងឡាយណា ដែលនៅតែបន្តទិញប្រេងតម្លៃថោកពីរុស្ស៊ី និងអ៊ីរ៉ង់ ។នៅក្នុងជំនួបដេញដោលមួយកាលពីពេលថ្មីៗនេះ លោក រូប៊ីយ៉ូ បានគូសបញ្ជាក់ថា វិធានការបិទខ្ទប់ពាណិជ្ជកម្មកន្លងមក បានកាត់ផ្តាច់ប្រភពចំណូលស្នូលរបស់អ៊ីរ៉ង់ រហូតដល់ទៅចន្លោះពី ៣០០ ទៅ ៤០០ លានដុល្លារក្នុងមួយថ្ងៃ ចំពេលដែលវិស័យប្រេង និងឧស្ម័ន គឺជាដង្ហើមសេដ្ឋកិច្ចធំបំផុតរបស់អ៊ីរ៉ង់ និងរុស្ស៊ី ។ភាគីអាម៉េរិក បានបង្ហើបចំៗទៅកាន់ប្រទេសចិន និងឥណ្ឌា ដែលជាអ្នកទិញប្រេងដ៏ធំបំផុតពីរុស្ស៊ី និងអ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា បើសិនជាបណ្តាប្រទេសទាំងនេះព្រមបញ្ឈប់ការទិញថាមពលនាពេលបច្ចុប្បន្ន នោះលោកខាងលិចនឹងអាចបញ្ចប់សង្គ្រាមធំៗទាំងពីរ ដូចជាសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា បានយ៉ាងឆាប់រហ័ស ។ទាក់ទិននឹងបញ្ហានៃកម្មវិធីនុយក្លេអ៊ែរ លោក រូប៊ីយ៉ូ បានរំឭកថា ច្បាប់ស្តីពីការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (INARA) គឺមានលក្ខណៈម៉ឺងម៉ាត់បំផុត ដែលតម្រូវឱ្យរាល់កិច្ចព្រមព្រៀងការទូតទាំងអស់ ត្រូវតែឆ្លងកាត់ការពិនិត្យ និងយល់ព្រមពីសភាជាដាច់ខាត ។រដ្ឋបាលអាម៉េរិក បានបញ្ជាក់គោលជំហរថា ទោះបីជាគោលដៅចម្បងគឺជាការទប់ស្កាត់មិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរក៏ដោយ ប៉ុន្តែអាម៉េរិកនឹងនៅតែបន្តទទូចដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើទីក្រុងតេហ៍រ៉ង់ នៅតែបន្តផ្តល់ហិរញ្ញប្បទាន និងគាំទ្រដល់ក្រុមរហេសបូឡាហ៍នៅក្នុងតំបន់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ