ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឱ្យគ្រប់នាយកដ្ឋាន អង្គភាពជំនាញពាក់ព័ន្ធ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត ដើម្បីបោសសម្អាតឱ្យបានស្អាត។ការដាល់បទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត បានធ្វើឡើងនាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ៧រូប នៅទីស្ដីការក្រសួងមហាផ្ទៃ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានជំនឿចិត្តយ៉ាងមុតមាំថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ទាំង៧រូប ដែលត្រូវប្រកាសផ្ទេរភារកិច្ច និងចូលកាន់តំណែង នឹងខិតខំពុះពារដឹកនាំអង្គភាពឲ្យបានល្អ និងទទួលបានជោគជ័យដូចអ្វីដែលបានធ្វើការប្តេជ្ញាចិត្ត។នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យបន្តខិតខំពង្រឹងអនុវត្តការងារ បំពេញតួនាទីដឹកនាំ គ្រប់គ្រងកងកម្លាំងឲ្យបានត្រឹមត្រូវ ដោយត្រូវរក្សាពិសោធន៍ល្អៗ រួមជាមួយបច្ចុប្បន្នភាពលើចំណុចដែលមានការខ្វះខាត។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដោយយកចិត្តទុកដាក់សុខទុក្ខមន្ត្រីក្រោមឱវាទ ខណៈការដឹកនាំកម្លាំងត្រូវឲ្យមានតម្លាភាព ផ្ដល់យុត្តិធម៌ចំពោះកូនចៅ និងបែងចែក ប្រគល់ភារកិច្ចដល់មន្ត្រីឲ្យចំជំនាញ កុំបែងចែកបក្ខពួក ត្រូវមានរបបប្រជុំទៀងទាត់ ត្រួតពិនិត្យការងារ និងតម្រង់ទិស និងត្រូវមានការលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃ តែត្រូវអនុវត្តវិន័យមន្ត្រីដែលប្រព្រឹត្តខុសឆ្គង ក្នុងករណីធ្ងន់ធ្ងរត្រូវចាត់វិធានការតាមផ្លូវច្បាប់។ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានជំរុញឲ្យអនុវត្តការងារឲ្យមានស្មារតីទទួលខុសត្រូវខ្ពស់ គោរពច្បាប់ ហ៊ានលះបង់ខ្ពស់ ធ្វើជាគំរូល្អសម្រាប់កូនចៅ ពង្រឹងក្រមសីលធម៌ វិជ្ជាជីវរៈដល់កងកម្លាំងចុះប្រតិបត្តិការ ដោយត្រូវធានាដាច់ខាតរក្សាការសម្ងាត់មុនពេលប្រតិបត្តិការ កុំរកផលចំណេញ ឬប្រព្រឹត្តខុសច្បាប់ នាំឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាព និងកងកម្លាំងនគរបាលជាតិទាំងមូល។ ជាមួយគ្នានេះ ត្រូវខិតខំបង្កើនស្នាដៃ កសាងអង្គភាព តាមយៈការលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន រួមទាំងមន្ត្រីក្រោមឱវាទ ការអភិវឌ្ឍអង្គភាព ស្របតាមបរិបទឌីជីថល (ទំនើបកម្ម) និងបង្កើនការទំនាក់ទំនងរវាងនាយកដ្ឋាន និងអង្គភាពផ្សេងៗចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយផ្លាស់ប្តូរព័ត៌មានជំនាញទៅវិញទៅមក និងត្រៀមកម្លាំងសម្រាប់ចូលរួមក្នុងយន្តការផ្សេងៗ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។បន្ថែមពីនេះនាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាឲ្យគ្រប់នាយកដ្ឋាន អង្គភាពជំនាញពាក់ព័ន្ធ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឲ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត ដើម្បីបោសសម្អាតឲ្យបានស្អាត។ ចំពោះការងារប្រឆាំងបទល្មើសវិញ ត្រូវដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីលុបបំបាត់បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលធ្វើឲ្យប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម ករណីលួច ឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង និងករណីបាត់ក្មេងជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ