សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដោយ ដែ លបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធអគារកម្ពស់បីជាន់ សមិទ្ធផលនានា និងពិធីប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅផ្លូវ ៥៩៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ មិថុនា ឆ្នាំ២០២៦។ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បង្កើតឡើងនៅឆ្នាំ១៩៩៨ ចំណុះឱ្យអគ្គនាយកដ្ឋានយុវជន និងកីឡា នៃក្រសួងអប់រំ យុជន និងកីឡា និងមានទីតាំងនៅក្នុងពហុកីឡដ្ឋានជាតិ។និងនៅឆ្នាំ២០០៣ បានផ្លាស់ប្តូរមកភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលជាទីតាំងនាពេលបច្ចុប្បន្ននេះ។ចាប់តាំងពីឆ្នាំ ២០០៦ មកទល់បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើកិច្ច សហប្រតិបត្តិការជាមួយ "អង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស" ដែលជាអង្គការរបស់ប្រទេសជប៉ុន ដោយផ្តោតលើការរៀបចំសៀវភៅសិក្សាគោលសម្រាប់បម្រើឱ្យការរៀន និងបង្រៀនមុខវិជ្ជាអប់រំកាយ និងកីឡាចាប់តាំងពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០២៥ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡារួមមាន៖ ១.ថវិការដ្ឋ មានដូចជា៖ អគាររដ្ឋបាល អគារសិក្សា អគារអន្តេវាសិកដ្ឋាន (៣៧បន្ទប់) សាលដំបូលទូក ទីលានបាល់បោះ ទីលានបាល់ទាត់ ទីលានបាល់ទះ របងខាងជើង ផ្លូវលោតចម្ងាយផ្លូវបេតុង របងថ្មីខាងជើងនិងខាងលិច អាហារដ្ឋាន ឃ្លាំងដាក់សម្ភារៈ បន្ទប់អគ្គិសនី និងការដំឡើងត្រង់ស្វូ ប្រព័ន្ធបង្ហូរទឹក ការចាក់ដីបំពេញនីវ៉ូជាប់របងខាងត្បូងនិងខាងកើតនិងជុំវិញទីលានបាល់ទាត់ និងការរៀបចំសួនច្បារ ដាំស្មៅ ការតបណ្តាញអគ្គិសនីពីបន្ទប់អគ្គិសនីនៅតាមអគារទាំងប្រាំពីរ (A,B,C,D,E,F និងG) និងការសាងសង់ទីលានបាល់បោះ បាល់ទះ។ ២. ថវិកាសប្បុរជន (ជាអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី) មានដូចជា៖ការកសាង ទីលានបាល់ទាត់ស្មៅសិប្បនិម្មិត និងការជួសជុលកែលម្អទីលានស្មៅធម្មជាតិ ។ ៣. ថវិកាដៃគូពីប្រទេសជប៉ុន តាមរយៈអង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស មានដូចជា៖ ការសាងសង់ ផ្លូវរត់អត្តពលកម្មប្រវែង១០០ម៉ែត្រ (មាន៨ខ្សែបន្ទាត់) ការសាងសង់អាងហែលទឹកស្តង់ដា (ខ្នាត ២៥ម x ១៥ម) និងអគារធ្វើលំហាត់ប្រា ណដោយមានបំពាក់សម្ភារបរិក្ខារ ការជួសជុលអគារអន្តេវាសិកដ្ឋាន និងការសាងសង់អគារថ្មីមួយ (ទំហំ ៤៩ម x ១៧ម កម្ពស់បីជាន់)៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ