ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ពលរដ្ឋកុំព្រួយបារម្ភ ខណៈរាជរដ្ឋាភិបាលនៅតែគិតគូរអាទិភាពធំបំផុតចំពោះវិស័យសង្គមកិច្ច អប់រំ និងសុខាភិបាល ហើយពិដានគោលនៃការចំណាយថវិកាជាតិមិនមានការកាត់បន្ថយនោះទេ គឺមានតែការកើនឡើង។ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលថ្មី និងប្រគល់សញ្ញាបត្រដល់គរុសិស្ស-គរុនិស្សិតអប់រំកាយ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការកសាងនូវសាលា និងសមិទ្ធផលនានានូវពេលនេះ គឺជាការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យ អប់រំ ការអប់រំកាយ និងកីឡា។សម្ដេចធិបតីបញ្ជាក់ថា មានសារព័ត៌មានមួយចំនួនធ្វើការផ្សព្វផ្សាយខុសលើកឡើងថា រាជរដ្ឋាភិបាលនឹងធ្វើការកាត់ចំណាយទៅលើវិស័យអាទិភាពមួយចំនួនដូចជាវិស័យអប់រំ និងវិស័យសុខាភិបាល។សម្ដេចបន្តថា ការផ្សាយនេះគឺមិនត្រឹមត្រូវទេ ទោះបីរាជរដ្ឋាភិបាលបង្កើនចំណាយលើទៅលើវិស័យការពារជាតិក៏ដោយ ក៏វិស័យសុខាភិបាល និងវិស័យអប់រំ មិនត្រូវបានកាត់បន្ថយដែរ គឺមានតែបង្កើនបន្ថែម ខណៈមនុស្សគឺជាវិស័យអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ