ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកឧកញ៉ា គិត ម៉េង បានទទួលការអញ្ជើញជាភ្ញៀវកិត្តិយស ចូលរួមពិធីពិសាអាហារថ្ងៃត្រង់ការងារជាមួយឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូត នៃប្រទេសអាស៊ាន នៅកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូរវាងអាស៊ាន និងវិស័យឯកជន
Tue,30 June 2026 (Time 05:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 4នាក់)

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលការអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងពិធីពិសាអាហារថ្ងៃត្រង់ការងារជាមួយនឹង ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូត នៃប្រទេសអាស៊ាន នៅកម្ពុជា។

ពិធីពិសារអាហារថ្ងៃត្រង់នេះ ត្រូវបានរៀបចំដោយ ឯកឧត្តម ង្វៀន មិញ វូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពី ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូត និងតំណាង នៃប្រទេសសមាជិកអាស៊ាន នៅកម្ពុជា។

ពិធីនេះបង្ហាញពីសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ សមាហរណកម្មសេដ្ឋកិច្ច និងការពង្រឹងភាពជាដៃគូរវាងអាស៊ាន និងវិស័យឯកជន។

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានចែករំលែកទស្សនៈអំពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា បរិយាកាសធុរកិច្ច និងវិនិយោគដែលកំពុងមានសន្ទុះរីកចម្រើន ព្រមទាំងតួនាទីកាន់តែសំខាន់របស់វិស័យឯកជនក្នុងការគាំទ្រដល់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ អ្នកឧកញ៉ា ក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការពង្រឹងកិច្ចសហការកាន់តែជិតស្និទ្ធរវាងសហគមន៍ធុរកិច្ច និងដៃគូអាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព បរិយាបន្ន និងភាពធន់។

ការអញ្ជើញនេះ ឆ្លុះបញ្ចាំងពីការទទួលស្គាល់ខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់វិស័យឯកជនកម្ពុជា និងជាការទទួលស្គាល់ចំពោះតួនាទីយ៉ាងសកម្មរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ